​Mike លេងបញ្ចេញសាច់ដុំ ទាំងកង់ៗបែបនេះ ស្រីៗជ្រួលច្របល់អស់ហើយ

//s5.kh1.co/03/03ef39550e3a7d3e5868c53aafc2bf164b5837ab.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ តារាប្រុសដ៏ល្បីប្រចាំប្រទេសថៃ Mike Pattaradet បានបង្កភាពភ្ញាក់ផ្អើលជូនទៅដល់ហ្វេនៗ ដោយបង្ហាញរូបភាពដ៏ស៊ិចស៊ី ដែលធ្វើឱ្យនារីៗភាគច្រើន ទប់អារម្មណ៍មិនបាននោះទេ។

ថៃ៖ គ្រប់គ្នាប្រាកដជាបានស្គាល់ តារាប្រុស ដ៏ល្បីប្រចាំប្រទេសថៃ លោក Mike Pattaradet ជាតារាសម្ដែងមួយរូបដែល ពោរពេញទៅដោយសមត្ថភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ។មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ថែមទាំងត្រូវបានមហាជនជាច្រើន កោតសរសើរពី មុខមាត់ដ៏ស្រស់សង្ហា របស់លោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត កាលពីពេលថ្មីៗនេះ តារាប្រុស Mike បានបង្កភាពភ្ញាក់ផ្អើលមួយ ជូនទៅដល់ហ្វេនៗម្ដងទៀតហើយ ព្រោះលោកបានធ្វើការ ស្វាគមន៍រដូវក្តៅ ដែលបានចូលមកដល់ ជាមួយនឹងរូបភាពដ៏ស៊ិចស៊ី បានបង្ហាញខ្លួនយ៉ាងទាក់ទាញ ដែលធ្វើឱ្យនារីៗភាគច្រើន ទប់អារម្មណ៍មិនបាននោះទេ។

ក្នុងនោះដែរ លោក Mike បានដោះអាវ បង្ហាញខ្លួនដ៏ខ្ពស់សង្ហារ ស៊ិចស៊ី ដែលមានសាច់ដុំ ៦ កង់យ៉ាងតឹង នៅមាត់អាងទឹក ដែលបណ្តាលឱ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍នឹង រូបលោកយ៉ាងខ្លាំង ព្រមទាំងសរសើរថា មិនថាពេលបែបណានោះទេ តារាប្រុស រូបនេះនៅតែបង្ហាញភាពស្រស់សង្ហា របស់ខ្លួនបានជានិច្ច៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Mike
Mike
Mike
Mike
Mike
Mike
Mike
Mike
Mike បង្ហាញសាច់ដុំ
Mike បង្ហាញសាច់ដុំ
Mike បង្ហាញសាច់ដុំ
Mike បង្ហាញសាច់ដុំ
Mike បង្ហាញសាច់ដុំ
Mike បង្ហាញសាច់ដុំ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T