គេដេញចេញភា្លមៗ! បុគ្គលិកម្នាក់ត្រូវគេ​បណ្តេញ​​ចេញ ដោយ​សារ​​ងូតទឹកក្នុងអាង​លាង​ចានរបស់ហាង! (វីដេអូ)

//s5.kh1.co/73/732f2c96316431ad07d8f5c69a3481be310c7ce2.jpeg
សង្គម

 ២០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុគ្គលិកហាងអាហារមួយកន្លែង ត្រូវបានគេបណ្តេញចេញភ្លាមៗបន្ទាប់ពីវីឌីអូងូតទឹកនៅក្នុងអាងលាងចានក្នុងហាងត្រូវបាន​បែកធ្លាយ

បុគ្គលិកម្នាក់ធ្វើការឲ្យហាង Wendy's នៅតំបន់ Greenville ក្នុងសហរដ្ឋអាមេរិកត្រូវបានគេបណ្តេញ ចេញពី ការងារបន្ទាប់ពីវីដេអូមួយត្រូវបានគេបង្ហោះជាសាធារណៈ។ ក្នុងវីឌីអូនោះ បានបង្ហាញថាគាត់​កំពុងងូតទឹក​នៅអាងលាងចាន​ និងលាងសំភារៈរបស់ហាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឃ្លីបនេះត្រូវបានគេបង្ហោះនៅលើ TikTok ហើយវាត្រូវគេចូលមើលរាប់ពាន់ដង មុនពេលត្រូវបានចែកចាយបន្ត​យ៉ាង​សន្ធឹកសន្ធាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។

វីឌីអូនោះបង្ហាញពីកម្លោះជំទង់ម្នាក់កំពុងអង្គុយងូតទឹកដុសខ្លួននឹងសាប៊ូ នៅក្នុងអាងលាងចានយ៉ាងរីករាយ ខណៈដែលមនុស្សម្នាក់ទៀតបោះកំណាត់ចូលទៅក្នុងទឹកហើយប្រាប់គាត់ថា ដុសក្អែលចេញផង។

កម្លោះជំទង់នោះដុសទ្រូង សើច ហើយនិយាយថា៖ «ស្រួលខ្លួនណាស់! ដូចបានងូតក្នុងអាងទឹកក្តៅ។ ខ្ញុំចូលចិត្តជីវិត​បែបនេះ​ណាស់ចៅហ្វាយអើយ»។

តាមរយៈរូបភាព និងវីឌីអូ គេអាចសន្មតថាកម្លោះជំទង់នោះស្ថិតក្នុងសភាពអាក្រាតកាយ។ សូមទស្សនាវីដេអូខាងក្រោម៖

https://s5.kh1.co/__image/w=615,h=1024,q=100/ea/eacb3ef1529e4ffcd7c58e15cea7c6a596725531.jpeg
https://s5.kh1.co/__image/w=615,h=965,q=100/55/556e93ecc02b7c7e8cf5ad697ff375c30414cae7.jpeg



Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T