Oppa V លេងខូច! លួចថតរូប j-hope ខណៈពេលដែលស្រវឹង និងផុសក្នុងបណ្តាញសង្គម

//s5.kh1.co/f6/f6d33776a54030c8d52ab0353db96105efaaf871.jpeg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Oppa V របស់ក្រុម BTS បានបង្ហាញរូបថតក្នុងឪកាសខួបកំណើតរបស់សមាជិកដ៏សង្ហារបស់ខ្លួនម្នាក់ដែលម្នាក់នោះគឺ j-hope ។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៨ ខែកុម្ភៈ Oppa V ដែលជាសមាជិកដ៏ស្រស់សង្ហារបស់ BTS បានចែករំលែករូបថតនៅលើបណ្តាញសង្គម Twitter ដែលជាគណនីផ្លូវការរបស់ BTS ដោយដាក់ចំណងជើងថា "ព្រះអើយ j-hope អើយ j...! មិនដឹងជាដាក់អស់ប៉ុន្មានហើយទេ" ដោយនៅក្នុងរូបថតនេះផងដែរ j-hope ស្ថិតក្នុងស្ថានភាពស្រវឹង ដោយយើងអាចមើលឃើញយ៉ាងច្បាស់ថា oppa ម្នាក់នេះមានទឹកមុខឡើងក្រហមព្រឿងៗឡើងខ្ជូតសាឡប់ មិនដឹងជាដាក់អស់ប៉ុន្មានកែវហើយនោះទេ ដែល Army គ្រប់គ្នាកម្រនឹងបានឃើញបុិនេះក្នុងសភាពបែបនេះណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
J-hope ស្ថិតក្នុងស្ថានភាពស្រវឹងក្នុងឪកាសថ្ងៃកំណើតរបស់ខ្លួន
J-hope ស្ថិតក្នុងស្ថានភាពស្រវឹងក្នុងឪកាសថ្ងៃកំណើតរបស់ខ្លួន

ទោះយ៉ាងណាក៏ដោយ Oppa V បានបន្ថែមនៅក្នុងបណ្តាញសង្គម Twitter ដោយភ្ជាប់ជាមួយ hashtags  ទៀតថា "មើលតែមុខរបស់ j ក៏យើងអាចដឹងថា បុិនេះមិនមែនផឹកអស់មួយកែវទេបាទ...! រីករាយថ្ងៃកំណើត Oppa j-hope

គួរបញ្ជាក់ថា ក្រុម BTS ដែលជាក្រុមដ៏ល្បីមួយនេះកំពុងត្រៀមទម្លាក់អាល់ប៊ុមថ្មីបំផុតដែលនឹងការសហការជាមួយតារាបរទេសល្បីជាច្រើនទៀត ដែលអាល់ប៊ុមនោះមានឈ្មោះ 'Map of the Soul: 7' របស់ពួកគេនៅខែកុម្ភៈនេះតែម្តង៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T