អ្នកណាទៅ? Figo ប្រាប់ឈ្មោះ ខ្សែប្រយុទ្ធដែលល្អសម្រាប់ Real ក្នុងការនាំចូល ប៉ុន្តែមិនមែន Neymar ទេ

//s5.kh1.co/44/44388966eafe4a00907aba909798d169e5fae2a6.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Luis Figo ថា Mbappe នឹងក្លាយជាកីឡាករដែល Real Madrid នាំចូលមិនស្ដាយលុយ

បរទេស៖ អតីតខ្សែបម្រើឆ្នើមរបស់ក្លិបយក្សអេស្ប៉ាញ​ Real Madrid លោក Luis Figo បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា កីឡាករ Kylian Mbappe អាចនឹងក្លាយជាកីឡាករដែលល្អបំផុតសម្រាប់អតីតក្លិបរបស់លោកក្នុងការនាំចូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Mbappe ត្រូវបាន Real Madrid ចាប់អារម្មណ៍តាំងពីពេលមុនរូបគេចាកចេញពី Monaco ទៅចូលរួមជាមួយក្លិបអ្នកមានបារាំង Paris Saint-Germain កាលពីរដូវក្ដៅឆ្នាំ២០១៧ ទៅទៀត។ ជាមួយគ្នានេះផងដែរ នៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញថាក្លិបជើងឯក Champions League ១៣សម័យកាលបានដាក់ចាប់អារម្មណ៍ទៅលើ Mbappe ជាថ្មីទៀតហើយ។

កីឡាករដែលប្រកបអាជីពជាមួយក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញចន្លោះឆ្នាំ ២០០០-២០០៥ Figo បានថ្លែងប្រាប់សារព័ត៌មាន RMC ដោយបង្ហាញពីការគិតរបស់លោកថាខ្សែប្រយុទ្ធវ័យក្មេង Mbappe នឹងជាកីឡាករមួយរូបដែល Real Madrid មិនស្ដាយលុយក្នុងការទិញយករូបគេមកកាន់កីឡដ្ឋាន Santiago Bernabeu នោះទេ។

លោក Luis Figo
លោក Luis Figo

Mbappe គឺជាកីឡាករវ័យក្មេងមួយរូប គេគឺជាកីឡាករដ៏ល្អបំផុតម្នាក់នៅលើពិភពលោក និងជាកីឡាករដែលមានតម្លៃខ្លួនថ្លៃខ្លាំងផងដែរ។ គេកំពុងស្ថិតនៅក្នុងក្រុមដែលមិនមានបញ្ហារឿងលុយ។ ខ្ញុំមិនដឹងថាអាចនាំយករូបគេបានឬអត់នោះទេ ប៉ុន្តែគេនឹងអាចក្លាយជាកីឡាករដែលនាំចូលល្អបំផុតមួយរូបសម្រាប់ Real Madrid៕

លោក Luis Figo
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T