មានលិខិតបណ្តាំទៀត! ផ្តាំប៉ូលីស​ឲ្យជួយ​ថែម៉ែ បន្ទាប់​បាន​បាញ់​សំលាប់​ប្រពន្ធដើម

//s5.kh1.co/d3/d3c3e7495628aca6d987445296c2e0c0b198e02f.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ផ្តាំអោយប៉ូលិសជួយមើលថែម្តាយបន្ទាប់ពីខ្លួនបានសម្លាប់អតីតប្រពន្ធនឹងប្រុងសម្លាប់ខ្លួនតាមក្រោយ

ថៃ៖ បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានបាញ់សម្លាប់អតីតប្រពន្ធរបស់ខ្លួន​ និងបណ្តាលឱ្យស្ត្រីម្នាក់​ទៀតរងរបួសនៅគ្លីនិកកែសម្ផស្សមួយកន្លែងនៅខាងផ្សារទំនើបក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារត្រូវបានចាប់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Danusorn Numcharoen អាយុ ២៨ ឆ្នាំត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៤:៣០ នាទីព្រឹកថ្ងៃពុធ នៅឃុំ Huay Mae Phiang ស្រុក Kaeng Krachan ខេត្ត Phetchaburi ដោយប៉ូលីស Phayathai និង Metropolitan Division 1 ក្រោមដីការបស់តុលាការ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃអង្គារមានបុរសម្នាក់បានដើរចូលទៅក្នុងគ្លីនិក Icon នៅជាន់ទី ៤ នៃរោងភាពយន្តសេនធ័រផ្លាហ្សា ហើយបានបាញ់សម្លាប់ស្រីម្នាក់ឈ្មោះ Piyanut Chatthai អាយុ ២៨ ឆ្នាំជាបុគ្គលិកក្នងគ្លីនិកនោះផ្ទាល់។ ជនបង្កបានបើកការបាញ់ដោយប្រើកាំភ្លើងខ្លី និងវាយទៅលើ Piyanut នៅលើក្បាល និងដងខ្លួនយ៉ាងដំណំ។

ជនបង្ក
ជនបង្ក

ជនរងគ្រោះម្នាក់ទៀតភេទស្រីឈ្មោះ Wilasinee Teepan អាយុ ២៩ ឆ្នាំក៏ត្រូវបានវាយ និងរងរបួសធ្ងន់​ផងដែរនៅក្នុងការវាយប្រហារនេះ។ ជនបង្កត្រូវបាននាំខ្លួនទៅទីក្រុងបាងកកដើម្បីចាត់ការតាមច្បាប់។ ជនបង្ករូបនេះត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ជាពិសេសកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធនៅទីសាធារណៈដោយគ្មានហេតុផល។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ជនសង្ស័យបានទុកលិខិតសរសេរដោយដៃចំនួន ៤ ច្បាប់ នៅក្នុងបន្ទប់របស់គាត់នៅទីក្រុងបាងកក។ ក្នុងសំបុត្រមួយនោះ គាត់បានប្រាប់ប៉ូលីសកុំឲ្យតាមចាប់គាត់។ គាត់បានសន្យាថាគាត់នឹងមិនបាញ់អ្នកណាទៀតនោះទេ ប៉ុន្តែគាត់ចង់ផ្តាច់យកជីវិតមនុស្សម្នាក់ទៀត ម្នាក់នោះគឺគូស្នេហ៍របស់អតីតប្រពន្ធរបស់គាត់។

គាត់ផ្តាំសុំទោសទៅអ្នករាល់គ្នាហើយលោកបានសន្យាថា លោកនឹងបញ្ចប់ជីវិតខ្លួនឯងក្នុងរយៈពេល ២ ថ្ងៃទៀត។ គាត់បានអំពាវនាវឱ្យប៉ូលីសថែរក្សាម្តាយរបស់គាត់ផង៕

https://s5.kh1.co/__image/w=650,h=434,q=100/03/035ee9bb477b8c63e0a843650602be91ff5dd80e.jpg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T