ហេតុតែស្រលាញ់សៀវភៅពេក! ពេលនេះ ម៉ានិត បើកហាងដេគ័រយ៉ាងប្លែក តាមបំណង!

//s5.kh1.co/74/740f4621b947e5a8d5eea7305b53ffab1e02de25.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីទទួលបានការគាំទ្រច្រើន ពីហាងស្រលាញ់សៀវភៅ ពេលនេះតារាចម្រៀងដែលមានទេពកោសល្យរូបនេះបានបើកហាងស្រលាញ់សៀវភៅមួយកន្លែងទៀត។

ភ្នំពេញ៖ តារាប្រុសលោក ម៉ានិត ជាតារាចម្រៀងមួយរូបដែលមានសមត្ថភាពខ្ពស់ ដែលអាចនិពន្ធបទភ្លេង និងទំនុកច្រៀងបានដោយខ្លួនឯង ហើយរាល់បទចម្រៀងនីមួយៗសុទ្ធតែទទួលបានការគាំទ្រច្រើនពីហ្វេនៗតាមរយៈបទចម្រៀងពីរោះជាច្រើនដូចជាបទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» «មិត្តចេះប្រចណ្ឌ» «ពេលបងបិទភ្នែក» ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រៅពីការងារជាអ្នកចម្រៀង ម៉ានិត ក៏ជាអ្នកនិពន្ធសៀវភៅរឿងប្រលោម ដែលកន្លងមកលោកបានជោគជ័យជាមួយសៀវភៅរឿងរបស់លោកជាច្រើនដូចជារឿង បេសកកម្មមួយ (One Mission) និងផ្ទះកណ្ដាលបឹងជាដើម មិនត្រឹមតែប៉ុណ្ណោះក៏មានការចាប់អារម្មណ៍ខ្លាំងពីយុវវ័យ និងអ្នកចូលចិត្តអានសៀវភៅផងដែរ។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីហាងស្រលាញ់សៀវភៅ ពេលនេះតារាចម្រៀងដែលមានទេពកោសល្យរូបនេះបានបើកហាងស្រលាញ់សៀវភៅមួយកន្លែង ស្របពេលដែលពេលនេះលោកមិនសូវបង្ហាញស្នាដៃថ្មី ក្នុងបទចម្រៀងផ្សេងៗនោះទេ។

តែទោះជាយ៉ាងណាក្តី  នៅក្នុងថ្ងៃពិសេសការបង្ហាញហាងថ្មីរបស់លោក ក៏មានហ្វេនជាច្រើនពិតជាពេញចិត្តខ្លាំង ព្រោះ ហាងមួយនេះលក់តែសៀវភៅសរសេរជាអក្សរខ្មែរ និងនិពន្ធដោយអ្នកនិពន្ធខ្មែរប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម៖

ម៉ានិតនិងគ្រួសារ 
ម៉ានិតនិងគ្រួសារ 
ម៉ានិត 
ម៉ានិត 
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ហាងស្រលាញ់សៀវភៅ
ម៉ុង ម៉ានិត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T