ទុកម៉ាស់ឲ្យស្រួល! ចោរបាន​លួចម៉ាស់​ពេទ្យ​អស់​ចំនួន ៦០០០ ពីមន្ទីរពេទ្យនៅជប៉ុន

//s5.kh1.co/4e/4e19db64927182b215aa8765f5e5d810ac0eecea.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ ចោរនៅក្នុងប្រទេសជប៉ុនបានលួចម៉ាស់ពេទ្យចំនួន ៦០០០ ពីមន្ទីរពេទ្យ ដោយប្រទេសនេះកំពុងប្រឈម  នឹងកង្វះខាតខ្លាំង និងការឡើងថ្លៃយ៉ាងច្រើនតាមអ៊ិនធឺរណែតដោយសារជំងឺដែលបង្កដោយវីរុស COVID-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=318,h=159,q=100/ce/cedde7590b8e3dbfb7653fda99bebab4378a9e1e.jpg

មន្រ្តីមន្ទីរពេទ្យមួយរូបបាននិយាយនៅថ្ងៃអង្គារទី ១៧ ខែកុម្ភៈនេះថា ប្រអប់ដាក់ម៉ាស់ពេទ្យចំនួន ៤ ត្រូវបានបាត់ពី កន្លែងស្តុកទុកមួយនៅមន្ទីរពេទ្យកាកបាទក្រហមជប៉ុនក្នុងកំពង់ផែភាគខាងលិចនៃទីក្រុងកូបេ។

មន្ត្រីរូបនោះបានប្រាប់ AFP ថា៖ «យើងនៅតែមានម៉ាស់ពេទ្យមួយចំនួនធំ  គ្រប់គ្រាន់ដើម្បីបន្តប្រតិបត្តិការ ប្រចាំថ្ងៃ របស់យើងនៅមន្ទីរពេទ្យ ប៉ុន្តែទង្វើបែបនេះពិតជាគួរឱ្យស្អប់ខ្ពើមណាស់»។

https://s5.kh1.co/__image/w=650,h=366,q=100/4e/4e19db64927182b215aa8765f5e5d810ac0eecea.jpg

ប៉ូលីសបានបើកការស៊ើបអង្កេតមួយ ខណៈពួកគេសង្ស័យថាចោរមានបំណងលួចម៉ាស់ពេទ្យ ទាំងនោះយក ទៅលក់បន្ត។ ម៉ាស់បានលក់អស់នៅតាមហាងលក់ថ្នាំ និងហាងផ្សេងជាច្រើនទៀតនៅទូទាំងប្រទេស ដោយសារចំនួននៃការឆ្លងបានកើនឡើងនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ខ្លាំងបំផុតបន្ទាប់ពីប្រទេសចិនដែលចំនួនអ្នកស្លាប់ដោយសារវីរុសបានកើនឡើងដល់ ១.៨០០ នាក់។

ការបង្កភាពព្រួយបារម្ភជាសាធារណៈនេះក៏ត្រូវបានកើតឡើងកាន់តែខ្លាំងបន្ទាប់ ដោយមានមនុស្ស រាប់រយនាក់បានឆ្លងវីរុសនេះនៅលើនាវាមួយដែលនៅដាច់ឆ្ងាយពីប្រទេសជប៉ុន។

https://s5.kh1.co/__image/w=275,h=183,q=100/01/0158a0e02b5c5534c2c14169cc2dd163f5f336c0.jpg

លោក Yoshihide Suga លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយក ព័ត៌មានកាលពី សប្តាហ៍មុនថា រដ្ឋាភិបាលជប៉ុនបានស្នើសុំយ៉ាងខ្លាំងដល់អ្នកផលិតម៉ាស់ដើម្បីបង្កើនចំនួនផលិត៕

https://s5.kh1.co/__image/w=310,h=163,q=100/65/656a0885b9c8dc7346c4d690165ca12427dadf0f.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T