ល្អអីល្អយ៉ាងនេះ! ស៊ុតចូល២គ្រាប់កាលពីយប់មិញ Haaland បង្កើតកំណត់ត្រាមួយក្នុងប្រវត្តិសាស្រ្ត UCL

//s5.kh1.co/d0/d094d3bf44b8f88bfa5710919d61209babc05790.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធ Erling Braut Haaland បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលរកគ្រាប់បាល់បាន១០គ្រាប់លឿនជាងគេ ក្នុងក្របខណ្ឌ Champions League

អាល្លឺម៉់ង់៖ ក្រោយស៊ុតបញ្ចូលទី២គ្រាប់ ជួយក្រុម Dortmund យកឈ្នះក្រុម Paris Saint-Germain ក្នុងការប្រកួតព្រឹត្តិការណ៍ UEFA Champions League វគ្គ១៦ក្រុមជើងទី១ កាលពីយប់មិញ ខ្សែប្រយុទ្ធ Erling Braut Haaland បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលរកគ្រាប់បាល់បាន១០គ្រាប់លឿនជាងគេ ក្នុងក្របខណ្ឌ UCL ដោយចំណាយពេលត្រឹម៧ប្រកួតប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Erling Braut Haaland
  ខ្សែប្រយុទ្ធ Erling Braut Haaland

លើសពីនេះទៅទៀត Haaland ក៏ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាកីឡាករវ័យក្មេងដែលរកបាន១០គ្រាប់លឿនជាងគេនៅ Champions League ក្នុងវ័យ១៩ឆ្នាំ និង២១២ថ្ងៃ ខណៈខ្សែប្រយុទ្ធក្រុម​ PSG កីឡាករ Kylian Mbappe ដែលជាអ្នកកាន់កំណត់ត្រានេះ ធ្លាប់ធ្វើបានក្នុងវ័យ១៨ឆ្នាំ និង៣៦០ថ្ងៃ។

   កីឡាករ Kylian Mbappe 
   កីឡាករ Kylian Mbappe 

ដោយសារតែទម្រង់លេងល្អ Haaland ក៏បានបង្កើតកំណត់ត្រាមួយប្រចាំក្លិបផងដែរ ដោយគេជាកីឡាករដំបូងគេបង្អស់ ដែលអាចរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនដំបូងឲ្យក្រុម Dortmund ទាំងក្នុងក្របខណ្ឌ Bundesliga ,Champions League, និងពានរង្វាន់ German Cup។

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធសញ្ជាតិន័រវេសបានចាកចេញពីក្រុម Red Bull Salzburg មកចូលរួមជាមួយក្រុម Dortmund កាលចុងខែ ធ្នូឆ្នាំ២០១៩ ក្នុងតម្លៃផ្ទេរ១៨លានផោន​ អមជាមួយនឹងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។ យ៉ាងណាមិញ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្សអាល្លឺម៉ង់បាន៧ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់៕

ប្រភព90min

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T