ឡូយណាស់! មិននឹកស្មាន បទ«ព្រោះតែបង» Cover ដោយអ្នកជំនួញស្រីម្នាក់ ត្រឹម១ខែទទួលបានការគាំទ្រខ្លាំងយ៉ាងនេះសោះ! (មានវីដេអូ)

//s5.kh1.co/69/69658258cda49039485dae5c7a0401b3d95d7f5e.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បទចម្រៀង «ព្រោះតែអូន» ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ត្រូវបានអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ និងម្ចាស់ប្រេនផលិតផលគ្រឿងសំអាង NNP បានយកមកច្រៀងតាម ដើម្បីជាការកម្សាន្ត។

ភ្នំពេញ៖ បទចម្រៀង «ព្រោះតែអូន» ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ត្រូវបានអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ និងម្ចាស់ប្រេនផលិតផលគ្រឿងសំអាង NNP បានយកមកច្រៀងតាម ដើម្បីជាការកម្សាន្ត និងចង់គាស់កកាយបទចម្រៀងចាស់ៗ ពីជំនាន់មុនដែលកប់បាត់ចោលឱ្យយុវជនជំនាន់ក្រោយ បានស្ដាប់ដើម្បីនឹករលឹកដល់ម្ចាស់សំនៀងដើមគឺ អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត គឺទទួលបានការគាំទ្រខ្លាំង​ពីប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសបុក និងយូធូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើគិតត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះបទចម្រៀង «ព្រោះតែអូន» ដែលអ្នកស្រី ទ្រី ដាណា បានយកមកច្រៀងកម្សាន្តនោះបានទទួលការគាំទ្រយ៉ាងខ្លាំង​ និងមានអ្នកចូលទស្សនាក្នុងបណ្ដាញ YouTube ចំនួន 6M គឺប្រមាណ ៦លាននាក់ហើយមកដល់ពេលនេះ។

អ្នកស្រី ទ្រី ដាណា 
អ្នកស្រី ទ្រី ដាណា 
អ្នកស្រី ទ្រី ដាណា 
អ្នកស្រី ទ្រី ដាណា 

អ្នកស្រី ទ្រី ដាណា បានឱ្យដឹងថា ​ការយកបទលោកតា ស៊ិន ស៊ីសាមុត មកច្រៀងនេះ គឺដោយសារតែចិត្តស្រលាញ់ និងចង់ច្រៀងបទចម្រៀងនេះតែម្ដង ដោយនឹកឃើញថា បទចម្រៀងមរតកដើមជាច្រើនបានបាត់បង់កប់ចោល មិនសូវមានអ្នកស្ដាប់ច្រើនទេ បើនិយាយទៅគឺមានតែមនុស្សវ័យចំណាស់ៗប៉ុណ្ណោះ ដែលស្ដាប់បទចម្រៀងមរតកដើមពីមុន ចំណែកយុវជនយុវតីជំនាន់ក្រោយៗនេះ គឺចូលចិត្តតែបទបែបបែកស្លុយ ហើយបើនិយាយដល់បណ្ដាញផ្សាព្វផ្សាយវិញ គឺភាគតិចណាស់ដែលបានចាក់ចម្រៀងមរតកដើមពីមុនៗផ្សព្វផ្សាយ ដូច្នេះហើយលោកស្រី ក៏បានចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើន ថតចម្រៀង និងផលិតវីដេអូរចម្រៀងនេះ ក្នុងគោលបំណងឱ្យយុវជនយុវតីជំនាន់ក្រោយ ងាកមកចាប់អារម្មណ៍និងស្វែងយល់ថា បទចម្រៀងដែលអ្នកស្រីកំពុងច្រៀងនេះ គឺជាសំនៀងដើមរបស់អធិរាជសម្លេងមាស​ លោកតា ស៊ិន ស៊ីសាមុត។

អ្នកស្រីក៏បានបញ្ជាក់ថា ការច្រៀងចម្រៀងរបស់អ្នកស្រីនាពេលបច្ចុប្បន្ននេះ គឺគ្មានបំណងយកទៅធ្វើអាជីវកម្ម​ ដើម្បីផលប្រយោជន៍ណាមួយឬក៏រកលុយពី YouTube បានមួយកាក់មួយសេននោះទេ ការច្រៀងនេះគឺចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន គឺដើម្បីជាការកម្សាន្តសប្បាយ បន្ធូរអារម្មណ៍កុំឱ្យតានតឹង​ និងការងារអាជីវកម្មរបស់អ្នកស្រីតែប៉ុណ្ណោះ ហើយក៏ចង់ផ្ញើចម្រៀង ដែលជាសំនៀងរបស់លោកស្រីទៅកាន់ស្ត្រីប្រមាណ៧ម៉ឺននាក់ ដែលជាតំណាងចែកចាយផលិតផលគ្រឿងសំអាង NNP ទូទាំងប្រទេសស្ដាប់កម្សាន្តប៉ុណ្ណោះ។

អ្នកស្រី ទ្រី ដាណា ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែស្រលាញ់ចូលចិត្តអ្នកស្រី និងគាំទ្រការច្រៀងចម្រៀងរបស់អ្នកស្រីនាពេលកន្លងមកនេះ ព្រមជាមួយនិងពាក្យសរសើរជាច្រើន ថាអ្នកស្រីគឺជាស្ត្រីមានសមត្ថភាពដ៏អស្ចារ្យ រកស៊ីក៏ពូកែ ច្រៀងក៏ពិរោះថែមទៀត ថ្វីត្បិតលោកស្រីមិនមែនជាអ្នកសិល្បៈ ហើយអ្នកស្រីក៏ពុំមានបំណងចង់ក្លាយជាអ្នកសិល្បៈអ្វីនោះដែរ ដោយសារអ្នកស្រីមានជំនួញច្រើននៅក្នុងដៃនាពេលបច្ចុប្បន្ននេះ ព្រមទាំងមានស្ត្រីជាច្រើនម៉ឺននាក់ ដែលកំពុងពឹងផ្អែកលើលោកស្រីទាំងស្រុងក្នុងអាជីវកម្មគ្រឿងសំអាង NNP

អ្នកស្រី ទ្រី ដាណា 
អ្នកស្រី ទ្រី ដាណា 
អ្នកស្រី ទ្រី ដាណា 
អ្នកស្រី ទ្រី ដាណា 

គួររំលឹកថាអ្នកស្រី ទ្រី ដាណា គឺម្ចាស់ហាងពេជ្រ ដាណា និងជាម្ចាស់គ្រឿងសំអាងផលិតផល NNP ដ៏ធំ ដែលផ្ដាច់មុខចែកចាយក្នុងប្រទេសកម្ពុជា ក្រៅពីការច្រៀងចម្រៀងបទមរតកដើមពីមុនៗអ្នកស្រីក៏បានច្រៀងចម្រៀង ដែលអ្នកស្រីឱ្យគេផលិតផ្ទាល់តែម្ដងសម្រាប់អ្នកស្រី ដើម្បីច្រៀងកម្សាន្តមានទាំងបទមនោសញ្ចេតនា បទញាក់កន្ត្រាក់អារម្មណ៍ និងបទប្រពៃណីផងដែរ មានដូចជាបទ «ទឹកភ្នែកសំរាម» បទ «ហាងឆេងមេម៉ាយ» បទ «យល់ច្រលំ» និងបទ «រាំផ្លាស់ឆ្នាំចាស់» ជាដើម សុទ្ធតែជាបទចម្រៀងផលិតថ្មីទាំងអស់ អ្នកស្រីក៏បានត្រៀមចម្រៀងជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២០ ខាងមុខចំនួន ៥០បទ ដើម្បីបំរើអារម្មណ៍បងប្អូនទាំងអស់​ ដែលតែងតែស្រលាញ់ និងគាំទ្រអ្នកស្រីផង៕  

វីដេអូ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T