ភ្នំពេញ ៖ ម៉ូតូបើកនាំមុខ របស់ក្បួន គណៈប្រតិភូ យោធាប្រទេសថៃ មួយគ្រឿង ត្រូវបានរថយន្ដមួយគ្រឿង ផ្សេងទៀតបើក បុក បណ្ដាលឱ្យ រងនូវការខូចខាត ខណៈដែល ម៉ូតូនាំមុខក្បួនខាងលើនេះ ធ្វើដំណើរតាម ផ្លូវក្រមួនស ក្នុងទិសដៅពីលិច មកកើតដល់ ផ្លូវលេខ៥១ ស្ថិតក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ កាលពីវេលាម៉ោង៣និង០៥នាទី រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២នេះ។

ម៉ូតូធំដែលកំពុងបើកនាំមុខក្បួនគណៈ ប្រតិភូយោធាថៃខាងលើនេះ ជារបស់កង រាជអាវុធហត្ថលើផ្ទៃប្រទេស ។ ចំណែក រថយន្ដបង្កវិញ តូយូតារ៉េវហ្វ័រ ពាក់ស្លាក លេខ ភ្នំពេញ 2I-9540 បើកបរដោយបុរស វ័យចំណាស់ម្នាក់ ឈ្មោះលី កៃម៉ាន់ អាយុ ៧១ឆ្នាំ ។

ប្រភពព័ត៌មាន្វពីកន្លែងកើតហេតុបានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ខណៈក្បួន រថយន្ដគណៈប្រតិភូរបស់យោធាថៃ ធ្វើដំណើរ តាមផ្លូវក្រមួនស ក្នុងទិសដៅពី លិចមកកើត ដោយមានម៉ូតូធំអមនិងបើកនាំផ្លូវផងនោះ ពេលមកដល់កែងផ្លូវលេខ៥១ សមត្ថកិច្ច ដែលឈរយាមនៅចន្លោះផ្លូវលេខ៥១ បាន បិទចរាចរណ៍មិន ឱ្យមានរថយន្ដនិងម៉ូតូបើកឆ្លងកាត់ ។ ខណៈនោះ ស្រាប់តែគេឃើញ រថយន្ដរ៉េវហ្វ័រខាងលើ ដែលបើកតាម បណ្ដោយផ្លូវលេខ៥១ពីជើងទៅត្បូង បានជំរុល ក្បាលរថយន្ដឆ្លងកាត់ប៉ារ៉ាស់សមត្ថកិច្ចដែលឈរញំង ហ៊ើយជ្រុលទៅបុកនឹងម៉ូតូធំ ដែល បើកពីមុខក្បួនតែម្ដងទៅ ។ ក្រោយបង្ក ហេតុ សមត្ថកិច្ចបាន នាំទាំងរថយន្ដនិងម៉ូតូ យកទៅកាន់ទីបញ្ជាការដ្ឋាន ដើម្បីធ្វើការ ដោះស្រាយ ។

នៅកន្លែងកើតហេតុ គេបានធ្វើការសន្និ ដ្ឋានថា ករណីខាងលើនេះ ទំនងជាកើត ឡើង ដោយសារតែអ្នកបើកបរមានវ័យ ចំណាស់ ហើយពេលជួបហេតុការណ៍សមត្ថ កិច្ចឃាត់ ហាក់ដូចជាភាំងស្មារតី ដោយអ្នក បើកបរ មិនមានជាតិស្រវឹងនោះឡើយ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]