​រុស្ស៊ី​ប្រកាសហាមឃាត់ជនជាតិចិនទាំងអស់ មិនឱ្យធ្វើដំណើរចូល​ក្នុងប្រទេសរបស់ខ្លួន ដោយសារខ្លាចការ​រាលដាលនៃវីរុសកូរ៉ូណា

//s5.kh1.co/2f/2f9ee29d2dbfd88d0d900b3ca57d4fa42b76407a.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទីក្រុងមូស្គូបានចាត់វិធានការតឹងរឹងដោយសារតែ​ស្ថានភាពរាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិនកាន់តែអាក្រក់ទៅៗ

រុស្ស៊ី៖ រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី​បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងហាមឃាត់ពលរដ្ឋចិនទាំងអស់​មិនឱ្យធ្វើដំណើរចូលមកប្រទេសរុស្ស៊ី  ព្រោះខ្លាចការរាលដាលនៃវីរុសកូរ៉ូណា​ពីប្រទេសចិន ដែល​បានចម្លងដល់មនុស្សជាង ៧៥.០០០ នាក់នៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកដំណើរឆ្លងកាត់ព្រំដែន​ពាក់ម៉ាសការពារវីរុសកូរ៉ូណា
អ្នកដំណើរឆ្លងកាត់ព្រំដែន​ពាក់ម៉ាសការពារវីរុសកូរ៉ូណា

​​សេចក្តីប្រកាសហាមឃាត់អ្នកដំណើរជនជាតិចិន​នេះ នឹងត្រូវ​ចាប់ផ្តើមឡើងនៅ​ថ្ងៃព្រហស្បតិ៍​ ម៉ោង ១២ពាក់កណ្តាលអធ្រាត្រក្នុងទីក្រុងម៉ូស្គូ។ នេះបើយោងតាមក្រឹត្យមួយដែល​បានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ។

គិលានុបដ្ឋាយិកាដែលកំពុងរៀបចំថ្នាំសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ Jinyintan
គិលានុបដ្ឋាយិកាដែលកំពុងរៀបចំថ្នាំសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ Jinyintan

គួរបញ្ជាក់ផងដែរថា ក្រៅពីចំណាត់ការខាងលើរដ្ឋាភិបាលរបស់ប្រទេស​នេះធ្លាប់បានប្រកាសបិទព្រំដែនរបស់ខ្លួន​ជាមួយប្រទេសចិន និងម៉ុងហ្គោលី ព្រមទាំងដាក់កម្រិតលើការធ្វើដំណើរផ្សេងទៀត​ ដើម្បីបញ្ឈប់ការរីករាលដាលនៃ​វីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជិត ១.៩០០នាក់នៅក្នុងប្រទេសចិន និងនៅជុំវិញពិភពលោក។

រថភ្លើងឆ្លងកាត់ព្រំដែនប្រទេសចិននិងរុស្ស៊ី 
រថភ្លើងឆ្លងកាត់ព្រំដែនប្រទេសចិននិងរុស្ស៊ី 
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T