ច្រើនណាស់លោកព្រះ! Ronaldo ឲ្យលុយគូដណ្ដឹងទុកគ្រាន់ចាយក្នុងមួយខែចំនួន……

//s5.kh1.co/3b/3b14ad4d66639adcb4a06bae7c02f463f5d3737e.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Ronaldo ផ្ដល់ប្រាក់ឲ្យគូដណ្ដឹងក្នុងមួយខែ ៨០,០០០ផោន

អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្ដល់ប្រាក់ទៅគូដណ្ដឹងរបស់លោក នាង Georigina Rodriguez ក្នុងមួយខែចំនួន ៨០,០០០ផោន ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗ នេះបើតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo និងនាង Georigina Rodriguez
កីឡាករ Cristiano Ronaldo និងនាង Georigina Rodriguez

ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិព័រទុយហ្គាល់ និងនាង Rodriguez កំពុងតែរស់នៅជាមួយគ្នានៅក្នុងទីក្រុង Turin ជាមួយជីវិតដ៏ហ៊ឺហារ ខណៈ Ronaldo ទទួលបានប្រាក់ខែ ២៨លានផោនក្នុងមួយឆ្នាំពីក្លិបសេះបង្កង់ Juventus។

គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះកំពុងតែរស់នៅជាមួយគ្នា និងមានកូនស្រីអាយុ២ឆ្នាំម្នាក់ឈ្មោះ Alana Martina ដែលជាចំណងដៃនៃស្នេហាររបស់អ្នកទាំងពីរ ប៉ុន្តែ Rodriguez ក៏មើលថែកូនបីនាក់ផ្សេងទៀតរបស់ Ronaldo ផងដែរ។

https://s5.kh1.co/__image/w=650,h=366,q=100/97/977c2ade236665a30c41c5ddaba5fbce8b82eae8.jpg

បំពេញភារកិច្ចជាស្រ្តីមេផ្ទះ សារព័ត៌មានអ៊ីតាលី Corriere dello Sport បានរាយការណ៍មកថា Ronaldo បានរីករាយក្នុងការផ្ដល់ប្រាក់ជារៀងរាល់ខែឲ្យទៅគូដណ្ដឹងរបស់គេក្នុងការចំណាយ ចាត់ចែងការងារក្នុងផ្ទះ ជាពិសេសគឺមើលថែកូនភ្លោះរបស់គេទាំងពីរនាក់គឺ Mateo និង Eva និងកូនប្រុសម្នាក់ទៀត Cristiano Jr។

គួរឲ្យដឹងផងដែរថា នាង Rodriguez ក៏រកចំណូលពីបណ្ដាញសង្គម Instagram បានក្រែលណាស់ដែរ ដោយក្នុងការបង្ហោះផ្សព្វផ្សាយមួយ នាងទទួលបានប្រាក់ ៦,៦០០ផោន ព្រោះដោយសារគណនីរបស់នាងមានអ្នកចុច Follow ដល់ទៅ ១៦,៥លាននាក់ឯណោះ៕

កីឡាករ Cristiano Ronaldo និងនាង Georigina Rodriguez
កីឡាករ Cristiano Ronaldo និងនាង Georigina Rodriguez

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T