ធ្ងន់ធ្ងរហើយ! PSG នឹងធ្វើការប្រកួតជើងទី២ ទល់នឹងក្រុម Dortmund ដោយគ្មានវត្តមានកីឡាករជួរមុខ២រូបនេះ ដោយសារជាប់បម្រាម

//s5.kh1.co/84/842728b77f49c675ceed029a6327eebcf29c7c70.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

PSG នឹងធ្វើការប្រកួតជើងទី២ ពានរង្វាន់ UCL វគ្គ១៦ក្រុម ទល់នឹងក្រុម Dortmund ដោយគ្មានវត្តមានខ្សែបម្រើ Marco Verratti និង ខ្សែការពារ Thomas Meunier ដោយសារ

បារាំង៖ កីឡាករជួរមុខរបស់ក្រុម Paris Saint-Germain ២រូបរួមមាន ខ្សែបម្រើ Marco Verratti និង ខ្សែការពារ Thomas Meunier នឹងអវត្តមានមិនអាចចូលរួមជួយក្រុម ប្រកួតទល់នឹងក្រុម Dortmund ក្នុងជំនួបជើងទី២ ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមបាននោះទេ ដោយសារជាប់បម្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Marco Verratti
  ខ្សែបម្រើ Marco Verratti

ពួកគេទាំងពីរសុទ្ធតែ ទទួលបានកាតលឿង កំឡុងពេលប្រកួតជើងទី១ ទល់នឹងក្រុម Dortmund កាលពីម្សិលមិញ។ ដែលនេះជាកាតលឿងទី៣ហើយ ដែលពួកគេទទួលបានក្នុងព្រឹត្តិការណ៍ Champions League រដូវកាលនេះ មានន័យថាពួកគេនឹងត្រូវពិន័យព្យួរឈ្មោះនៅប្រកួតបន្ទាប់។

  ខ្សែការពារ Thomas Meunier
  ខ្សែការពារ Thomas Meunier

យ៉ាងណាមិញ ការប្រកួតជើងទី២ ក្រុម PSG នឹងត្រូវធ្វើការធ្ងន់ បន្ទាប់ពីទទួលលទ្ធផលមិនគាប់ប្រសើរកាលពីម្សិល ដោយពួកគេបានបរាជ័យក្រោមថ្វីជើងក្រុមយក្សអាល្លឺម៉ង់ Dortmund ២ទល់នឹង១។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបាត់បង់កម្លាំងសំខាន់២រូបក្នុងក្រុម ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២ រវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមីនាខាងមុខ នៅកីឡដ្ឋាន Parc des Princes វេលាម៉ោង៣រំលេងអាធ្រាត្រ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T