សង្ឃឹមថា អាចនឹងមានប្រទេសកម្ពុជាយើង ដែរចុះ! ក្រុមហ៊ុន Volocopter ចាប់ដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីនាំយកសេវាកម្មតាក់ស៊ីលើអាកាស មកកាន់តំបន់អាស៊ីអាគ្នេយ៍

//s5.kh1.co/fb/fbe7d074285d5fae44a455ab1390470f57fe642e.jpg
បច្ចេកវិទ្យា

 ១៩-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចំពោះការស្ទះផ្លូវ ឬការបិទផ្លូវ លែងចោទជាបញ្ហាទៀតហើយ។

សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Volocopter កំពុងសហការជាមួយក្រុមហ៊ុន Grab ដែលមានកម្មវិធីសម្រាប់ហៅតាក់ស៊ីនាំមុខគេ នៅអាស៊ីអាគ្នេយ៍ ដើម្បីធ្វើការសាកល្បងតាក់ស៊ីតាមអាកាស។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពិនិត្យមើលទីក្រុងនិងផ្លូវ ដែលសមស្របបំផុត ដើម្បីដាក់ពង្រាយតាក់ស៊ីតាមអាកាស នៅក្នុងទីក្រុងអាស៊ីអាគ្នេយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាពេលថ្មីៗនេះ ក្រុមហ៊ុន Volocopter បានបង្ហាញយន្តហោះអគ្គិសនីរបស់ខ្លួន នៅឯសន្និសីទបច្ចេកវិទ្យាមួយ នៅសិង្ហបុរី ហើយវាមានអាកាសយានដ្ឋានផ្ទាល់ខ្លួននិងចំណត ដែលត្រូវបានគេហៅថា «VoloPort»។ តាក់ស៊ីលើអាកាសបានផ្ដល់អត្ថប្រយោជន៍ច្រើន ក្នុងករណីមានផ្លូវកកស្ទះ និងការបិទផ្លូវជាដើម។ ប៉ុន្តែដើម្បីជំនួសឲ្យ ការសម្រួលការធ្វើដំណើរ ពីទីក្រុងមួយទៅទីក្រុងមួយទៀត ដូចអាកាសយានដ្ឋានធំៗ Volocopter ចង់ផ្ដោតទៅលើ ការធ្វើដំណើរពីចំណុចមួយទៅចំណុចមួយ នៅក្នុងតំបន់តែមួយ។

តាក់ស៊ីលើអាកាស
តាក់ស៊ីលើអាកាស

ក្រុមហ៊ុននឹងចាប់ផ្ដើមជើងហោះហើររបស់ខ្លួន ក្នុងឆ្នាំ២០២២ ហើយអតិថិជនទាំងឡាយ​ អាចហោះពីចំណតរបស់ VoloPort ទៅកាន់ចំណត VoloPort មួយទៀត។ ភាពជាដៃគូជាមួយក្រុមហ៊ុន Grab គឺជាសញ្ញាមួយផ្សេងទៀត ដែលបង្ហាញថា Volocopter មើលឃើញតំបន់អាស៊ីអាគ្នេយ៍ ថាជាកន្លែងចាប់ផ្ដើមមហិច្ឆតានៃអាកាសចរណ៍របស់ខ្លួន។ ដោយមានការិយាល័យកណ្ដាលក្នុងប្រទេសសិង្ហបុរី Grab ក៏បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ថៃ ភូមា កម្ពុជា និងជប៉ុនផងដែរ។

យន្តហោះអគ្គិសនី 2X ដែលជាតាក់ស៊ីលើអាកាស
យន្តហោះអគ្គិសនី 2X ដែលជាតាក់ស៊ីលើអាកាស

លោក Florian Reuter នាយកប្រតិបត្តិក្រុមហ៊ុន Volocopter បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «កិច្ចសហការនេះក៏ផ្ដល់នូវសក្ដានុពល នៃកិច្ចសហប្រតិបត្តិការ ដែលមានទំហំធំធេង ដែលអាចពង្រីកភាពចល័ត នៅលើអាកាស»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T