ចូលបាញ់ដល់ផ្សារទំនើប!​ សង្ស័យ​ប្រចណ្ឌ បុរស​ម្នាក់​បាញ់​ច្រើន​គ្រាប់លើ​​​​បុគ្គលិក​​កែសម្ផស្ស រួចរត់​បាត់​ស្រមោល

//s5.kh1.co/25/2585d26979e0b1d22bc16cc07a15e31fc17ce3ff.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការបាញ់ប្រហារដ៏សាហាវនៅផ្សារមួយកន្លែងនៅទីក្រុងបាងកកបណ្តាលអោយមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់

កាលពីរសៀលថ្ងៃអង្គារ មានបុរសម្នាក់បានកាន់កាំភ្លើងសំដៅទៅគ្លីនិកកែសម្ផស្ស​មួយនៅខាងក្នុងផ្សារទំនើប​ក្បែរវិមាន Victory ក្នុងទីក្រុងបាងកក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងហេតុការបាញ់រះដ៏សាហាវនេះ បានបណ្តាលអោយស្ត្រីម្នាក់ស្លាប់ និង យ៉ាងហោចណាស់ម្នាក់ផ្សេងទៀត​បានរងរបួស។​ ការបាញ់ប្រហារនេះបានកើតឡើងនៅជាន់ទី ៤ នៃសេនផ្លាហ្សានៅលើផ្លូវផាយ៉ាថៃប្រហែលម៉ោង ៣:២២ រសៀល។

ស្ត្រីអាយុ ២៨ ឆ្នាំដែលជាបុគ្គលិកគ្លីនិកកែសម្ផស្សត្រូវបានជនដៃបាញ់សម្លាប់ពី ៣-៤ គ្រាប់ចំក្បាល និងដងខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ហើយប៉ូលីសក៏បានព័ទ្ធជុំវិញ​តំបន់នោះផងដែរ។

ក្រុមប៉ូលិសកំពុងធ្វើកោសល្យវិច័យ
ក្រុមប៉ូលិសកំពុងធ្វើកោសល្យវិច័យ

Jor Sor 100 traffic radio​ បានរាយការណ៍បន្ថែមយ៉ាងជាក់លាក់ថាស្ត្រីម្នាក់​បានស្លាប់​ និងពីរនាក់រងរបួស​ហើយជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ក្រុមអ្នកស៊ើបអង្កេតដាក់ការសង្ស័យថាមូលហេតុនៃឃាតកម្មគឺកើតចេញពី ការប្រចណ្ឌ ។

ប៉ូលិសបានបិទគ្លីនិកកែសម្ផស្សមួយនេះដែលស្ថិតនៅជាន់ទី ៤ នៃផ្សារទំនើប Century Plaza នៅលើដងវិថី Phaya Thai ក្បែរវិមានជ័យជំនះនោះជាបណ្តោះអាសន្ន។​ 

ក្រុមអ្នកសង្គ្រោះកំពុង់ជួយជនរងគ្រៅះ
ក្រុមអ្នកសង្គ្រោះកំពុង់ជួយជនរងគ្រៅះ
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T