កើតឆ្នាំ១៩៩២ ដូចគាត់ដែរមែន? នារីៗអាច​លង់​​នឹង​​ប្រវត្តិខ្លះៗ​របស់​រដ្ឋមន្ត្រី​វ័យ​ក្មេង​​​ម៉ាលេ​ស៊ី​​

//s5.kh1.co/00/006145bfaad1e45acf03c24caff7283683a3e83d.jpg
យល់ដឹង

 ១៩-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ប្រវត្តិខ្លះៗរបស់លោករដ្ឋមន្ដ្រីវ័យក្មេង

រដ្ឋមន្ត្រីក្រសួងអប់រំវ័យក្មេងរបស់ម៉ាលេស៊ី លោក Syed Saddiq កើតនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុង Pulai, Johor Bahru, Johor ប្រទេស​ម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឪពុករបស់លោកគឺជាជនជាតិសិង្ហបូរី ហើយជាអ្នកជ្រើសរើសពលករចូលទៅធ្វើការនៅប្រទេសនេះ។ ​ម្តាយរបស់លោក គឺជាគ្រូបង្រៀនភាសាអង់គ្លេស។

លោក សាយេដ អាប់ឌុលរ៉ាម៉ាន់ (Syed Saddiq) បានសិក្សានៅមហាវិទ្យាល័យយោធា មុនពេលបន្តការសិក្សា នៅមហាវិទ្យាល័យ អ៊ីស្លាម អន្តរជាតិអ៊ីស្លាមម៉ាឡេស៊ី(IIUM)។ ហើយក្នុងកំឡុងពេលនោះលោកបានប្រកួតប្រជែង តស៊ូមតិក្នុងកម្រិតអាស៊ី ​និងបានឈ្នះពានរង្វាន់ជើងឯកអាស៊ីក្នុងការប្រកួតប្រជែងដោយជោគជ័យ។

https://s5.kh1.co/__image/w=650,h=813,q=100/76/762ab6e6998d76086f2abea2e4ff3b65c584da29.jpg

នៅឆ្នាំ ២០១៧ លោកបានសម្រេចចិត្តចោលអាហារូបករណ៍ នៅសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស ដើម្បីបានឳកាសបន្តធ្វើនយោបាយ។

មួយឆ្នាំក្រោយមក បន្ទាប់ពីត្រូវបានជ្រើសរើសជាសមាជិកសភានៅអាយុ ២៥ឆ្នាំ លោក Syed Saddiq បានសម្រេចចិត្តចោលអាហារូបករណ៍ Chevening នៅសាកលវិទ្យាល័យ Oxford ម្តងទៀត ដោយសារតែ លោកបានប្រឡូកក្នុងឆាកនយោបាយជ្រៅទៅហើយនោះ។

ទាក់ទងទៅនឹងផ្នែកនយោបាយវិញ លោក Syed Saddiq គឺជាមេដឹកនាំរបស់ Armada; ស្លាបយុវជននៃ BERSATU ។ ហើយលោកក៍ជាអ្នកនាំពាក្យនៅក្នុងគណបក្សចាប់តាំងពី ខែ កញ្ញា ឆ្នាំ២០១៦ ហើយលោកត្រូវបានគេចាត់ទុកថា ជាសមាជិកស្ថាបនិកមួយរូប​ដែលដែលមានសមត្ថភាព​ក្នុងក្រុមប្រឹក្សា​គណបក្សមួយនេះ។

លោក Syed Saddiq បានឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០១៨ សម្រាប់អាសនៈសភា (Muar)។ ហើយនៅក្នុងវ័យ២៦ឆ្នាំ លោក Syed Saddiq បានក្លាយជារដ្ឋមន្រ្តីក្រសួងយុវជន និងកីឡារបស់ម៉ាលេស៊ីផងដែរ រហូតមកដល់​ពេលបច្ចុប្បន្ននេះ៕

https://s5.kh1.co/__image/w=650,h=807,q=100/ee/eefb9aaeeefbab39c5c5ed49e8a3d2b188d37ddb.jpg
https://s5.kh1.co/__image/w=650,h=812,q=100/1b/1b498a8173f3416c3d082d914acefd9c9b4e3203.jpg
https://s5.kh1.co/__image/w=650,h=664,q=100/29/299d9dcf6a5655583ee1fcfc7b72a4f279d195f0.jpg
https://s5.kh1.co/__image/w=650,h=650,q=100/33/330a00a08b4777854e737e7c6226c1631104f487.jpg
Sok Lyheng
សុខ លីហេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T