អនិច្ចាខ្លោចចិត្ត! ព្រោះវីរុសកូរ៉ូណា បានសម្លាប់អ្នកដឹកនាំរឿងចិនល្បីឈ្មោះម្នាក់ ស្លាប់មួយគ្រួសារ!

//s5.kh1.co/24/246a92a4f55181957905f1c9aac24ea91b4a758e.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នេះពិតជារឿងដ៏គួរឲ្យសោកស្តាយខ្លោចចិត្តបំផុត ដែលជំងឺកូរ៉ូណា បានសម្លាប់មនុស្សជាច្រើន បានធ្វើឲ្យគ្រប់គ្នាបាត់បង់គ្រួសារ និងអ្នកខ្លះត្រូវបានស្លាប់យ៉ាងលឿនរហ័សសឹងមិននឹកស្មានដល់។

ចិន៖ នេះពិតជារឿងដ៏គួរឲ្យខ្លោចចិត្តបំផុតមួយ ដែលអ្នកដឹកនាំរឿងចិនល្បីឈ្មោះម្នាក់ ព្រមទាំងបងស្រី អ្នកម្តាយ និងឪពុករបស់លោក បានស្លាប់ទាំងអស់គ្នា ដោយសារតែវីរុសកូរ៉ូណា ឬ Covid-19 នៅក្នុងមជ្ឈមណ្ឌលផ្ទុកអ្នកជំងឺ ក្នុងទីក្រុង Wuhan។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការរាយការណ៍ ពីទស្សនាវដ្តីចិន Caixin បានឲ្យដឹងថា អ្នកដឹកនាំរឿងជនជាតិចិនរូបនេះ មានឈ្មោះថា Chang Kai មានអាយុ៥៥ឆ្នាំ លោកបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ ចំណែកឯឪពុកម្តាយរបស់លោកក៏បានទទួលទទួលមរណភាពមុនលោករយៈពេល២សប្តាហ៍ បន្ទាប់ពីពួកគេបានចំណាយពេលជួបជុំគ្នា នៅក្នុងបន្ទប់ផ្ទុកអ្នកជំងឺដាច់ដោយឡែក។ មិនតែប៉ុណ្ណោះ បន្ទាប់ពីលោក Chang Kai បានស្លាប់មិនបានប៉ុន្មានម៉ោងផង បងស្រីរបស់លោក ក៏បានស្លាប់ទៅទៀតផងដែរ ដោយឡែក នៅសល់តែភរិយារបស់លោកតែប៉ុណ្ណោះ ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរឲ្យដឹងផងដែរថា អត្រាមរណភាពនៅឯទីក្រុង Wuhan និងខេត្ត Hubei មានអត្រាខ្ពស់ជាងគេបំផុត បើធៀបទៅដោយតំបន់ដទៃទៀត។ អ្នកជំងឺបានរាយការណ៍មកថា ពួកគេមានភាពលំបាក់ណាស់ ក្នុងការស្វែងរកគ្រែ នៅក្នុងមន្ទីរពេទ្យដែលមានសមត្ថភាពខ្ពស់ សូម្បីតែវេជ្ជបណ្ឌិតជំនាញៗនៅទីនោះ ក៏បានស្លាប់បាត់បង់ជីវិតប៉ុន្មាននាក់ដែរ ដោយសារតែវីរុសដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ផងដែរ យោងតាមទិន្នន័យចុងក្រោយ វីរុសកូរ៉ូណានេះបានឆ្លងដល់មនុស្សជាង ៧៣,០០០នាក់ហើយ និងបានសម្លាប់មនុស្សអស់ ១,៨៧៥នាក់។ មិនថាយ៉ាងណា ក៏សូមចូលរួមសោកស្តាយ ចំពោះក្រុមគ្រួសារសពរបស់អ្នកដឹកនាំរឿង Chang Kai ផងដែរ៕

   អ្នកដឹកនាំរឿង Chang Kai
   អ្នកដឹកនាំរឿង Chang Kai
   អ្នកដឹកនាំរឿង Chang Kai
   អ្នកដឹកនាំរឿង Chang Kai
រូបតំណាង
រូបតំណាង
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T