Metfone ប្រារព្ធខួបគម្រប់ ១១ឆ្នាំ របស់ខ្លួន!

//s5.kh1.co/eb/eb19d2bb085eb3082ad32975b729071458ee20a5.jpg
បច្ចេកវិទ្យា

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្ងៃទី១៩ ខែ​កុម្ភ: ​ឆ្នាំ២០២០ នេះ​ គឺជាថ្ងៃខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុន មិត្តហ្វូន។​​

ភ្នំពេញ៖ ថ្ងៃទី១៩ ខែ​កុម្ភ: ​ឆ្នាំ២០២០ នេះ​ គឺជាថ្ងៃខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុន មិត្តហ្វូន។​​ ថ្ងៃនេះផងដែរកាលពីឆ្នាំ២០០៩ មិត្តហ្វូន បានបើកដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តរបស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកំឡុងប្រតិបត្តិការរយ:ពេល​១១ឆ្នាំមកនេះ មិត្តហ្វូន បានចាក់ឬសយ៉ាងរឹងមាំ និងរក្សាបាននូវតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ដែលឈរលើមូលដ្ឋានអតិថិជនជាចំបង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន
  ខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន

ភាពជោគជ័យនេះ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់ជាពិសេសពីរាជដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធ ដែលតែងតែចង្អុលបង្ហាញ និងលើកទឹកចិត្ដ រាល់សកម្មភាពអាជីវកម្មរបស់ មិត្តហ្វូន។ បន្ទាប់មក មិត្តហ្វូន បានផ្តោតការយកចិត្តទុកដាក់​បំរើសេវាកម្មជូនអតិថិជនរបស់ខ្លួនជាង៩លាននាក់​ ដែលតែងតែជឿទុកចិត្តលើសេវាកម្មរបស់មិត្តហ្វូនគ្រប់ពេលវេលា។ ជាចុងក្រោយ ទាំងអស់នេះគឺបានទទួលពីការខិតខំប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់​ពីបុគ្គលិកជាង ៣,០០០នាក់របស់ មិត្តហ្វូន ជាមួយមហិច្ឆតា​នៃការចូលរួមចំណែក ដែលធ្វើឲ្យ មិត្តហ្វូន ទទួលបានជោគជ័យដូចពេលនេះ។

រហូតមកដល់ឆ្នាំ២០២០ នេះ មិត្តហ្វូន បានបំពេញ​នូវបេសកកម្មយ៉ាងពេញលេញ និងល្អបំផុត ដោយបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ​លំដាប់ពិភពលោក ជាមួយនឹងស្ថានីយ៍ផ្សាយសេវាជាង ១១០០០ អង់តែន នៃច្ចេកវិទ្យា 2G, 3G, 4G, 4.5G និងបន្ថែមនូវបច្ចេកវិទ្យា 5G ឆាប់ៗ​ 23,000គីឡូម៉ែត កាបអុបទិចគ្របដណ្តប់គ្រប់ទីកន្លែងនៃព្រះរាជាណាចក្រ​ រូមបញ្ចូលទាំងការតភ្ជាប់តំបន់ដាច់ស្រយាលផងដែរ​​ មិត្តហ្វូន បានក្លាយជាអ្នកផ្តល់ពហុសេវានៅក្នុងប្រទេស ដោយបានផ្គត់ផ្គង់នូវគ្រប់សេវាកម្មទូរស័ព្ទគ្រប់លំដាប់ថ្នាក់ដូចជា សេវាអ៊ីនធឺណិតអចល័ត សេវាកម្ម Leased Line ក្នុងស្រុក-ក្រៅស្រុក ePayment (អ៊ី-ម៉ាន់នី) និង ICT Solutions ផងដែរ។​​

មិត្តហ្វូនផ្ទាល់ បានបង្កើតនូវរបកគំហើញទីផ្សារទូរគមនាគមន៍ ដោយបាននាំយកនូវសេវាអ៊ីនធឺណិត និងទូរគមនាគមន៍ទៅកាន់ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា ហើយលើសពីនោះទៀត មិត្តហ្វូន បានចូលរួមចំណែកលុបបំបាត់នូវភាពខុសឆ្ងាយពីគ្នានៃលក្ខខណ្ឌជីវិត រវាងអ្នកនៅជនបទ​ និងអ្នកទីក្រុង ព្រមទាំងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅកាន់កម្រិតថ្មីទៀតផងដែរ។

ជាមួយទស្សន:វិស័យ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» ចាប់តាំងពីថ្ងៃដំណើរការសេវាកម្មដំបូងរបស់ខ្លួន​​​ មិត្តហ្វូន ជាប្រតិបត្តិករឈានមុខគេ ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការសកម្មភាពទំនួលខុសត្រូវសង្គម​ (Corporate Social Activities) ដើម្បីធ្វើឲប្រសើរឡើងនូវលក្ខខណ្ឌជីវិត សុខមាលភាព ការអប់រំប្រជាជន ជាពិសេសការផ្គត់ផ្គង់នូវសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃទៅកាន់សាលារៀនជិត​ ១៥០០ កន្លែង ក្នុងរយ:ពេល៥ឆ្នាំមកនេះ ហើយក៏បានកំពុងឧបត្ថម្ភកម្មវិធី «នេះមិនមែនជាសុបិន» ដើម្បីជួយស្វែងរកអ្នកបាត់បង់សាច់ញាតិក្នុងសម័យសង្គ្រាមជាង ១០០គ្រួសារ បន្តឧបត្ថម្ភការព្យាបាលវះកាត់សម្រាប់កុមារក្រីក្រជាង ៤៧២ នាក់ ផ្គត់ផ្គង់​អ៊ីនធឺណិតសម្រាប់អង្គការ Cambodia Research Education Network (CamREN) រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងការរៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលដល់ការផ្គត់ផ្គង់សម្ភារៈសិក្សាទៅកាន់សាលារៀនសំរាប់សិស្សក្រីក្រផងដែរ។

សរុបថវិកាដែល មិត្តហ្វូន បានចូលរួមចំណែកក្នុងកិច្ចការជួយសង្គមរហូតមកដល់បច្ចុប្បន្ននេះបានកើនឡើងប្រមាណជា​ ៨៥ លានដុល្លា។ ក្រៅពីនោះផងដែរ មិត្តហ្វូន បានផ្តល់ការងារជាមួយប្រាក់ចំណូលថេរ ​ផ្តល់លក្ខខណ្ឌជីវិតសម្រាប់បុគ្គលិក មិត្តហ្វូន ៣,០០០ នាក់ និងជាង៣ម៉ឺនគ្រួសារ។

ចាប់ពីឆ្នាំ២០២០ នេះតទៅ ដើម្បីឱ្យសមស្របជាមួយឧស្សាហកម្ម 4.0 មិត្តហ្វូន បានប្តេជ្ញាពាំនាំយកនូវបច្ចកវិទ្យាថ្មីៗរួមជាមួយសេវាកម្មថ្មីៗជួនគ្រប់អង្គភាព​ អាជីវកម្ម​​ គ្រួសារ និងអ្នកគ្រប់គ្នា រួមទាំងបច្ចេកវិទ្យា 5G, សេវា FTTx, Ultra-Wide Fiber, Cable Technologies, ទីក្រុងឆ្លាតវៃ, ដំណោះស្រាយ e-government ​បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម និងសហគមន៍ទាំងអស់ ដើម្បីបំពេញបេសកម្មរបស់ខ្លួនជាក្រុមហ៊ុន កសាងយុគសម័យបច្ចេកវិទ្យា

នៅក្នុងឱកាសខួបគម្រប់១១ឆ្នាំនេះផងដែរ មិត្តហ្វូន បានផ្តល់ជូនអតិថិជនទាំងអស់ជាមូយនឹងកម្មវិធីព្រមទាំងអត្ថប្រយាជន៍ពិសេសៗដូចជា៖ ទទួលបានពិន្ទុបីដងសម្រាប់អតិថិជន Metfone+​ នៅពេលបញ្ចូលលុយ ដើម្បីប្តូរជាកាដូរាប់លាន​​ពីដៃគូរសហការរបស់ មិត្តហ្វូន ជាង ២០០កន្លែង ទូទាំងប្រទេស និងហ្គេមកងបង្វិលជាមូយឱកាសឈ្នះរង្វាន់រហូតដល់​ ៦,០០០ ដុល្លារ។

  ខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន
  ខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន
  ខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន
  ខួបគម្រប់១១ឆ្នាំ របស់ក្រុមហ៊ុនមិត្តហ្វូន

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ មិត្តហ្វូន fb.com/metfone.closer ឬហៅទៅកាន់លេខ ១៧៧៧៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T