បងប្រុស Pogba ប្រាប់ពីមូលហេតុដែល ប្អូនប្រុសរបស់ខ្លួនចង់ចាកចេញពី Man UTD ដោយសារកត្តាមួយនេះ!

//s5.kh1.co/c4/c4130ec972acbe7e42a474c1be88212f8d9de0f5.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បងប្រុសរបស់ Pogba បញ្ជាក់ប្រាប់ថា ប្អូនប្រុសរបស់ខ្លួនចង់ចាកចេញពី Man UTD ព្រោះចង់លេង Champions League

អង់គ្លេស៖ បងប្រុសរបស់ខ្សែបម្រើ Paul Pogba លោក Mathias បានបញ្ជាក់យ៉ាងច្បាស់ថាប្អូនប្រុសរបស់ខ្លួនមានបំណងចង់ចែកផ្លូវជាមួយក្រុមបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Pogba មិនសូវបានចូលរួមជួយក្រុម Man UTD ប៉ុន្មាននោះទេក្នុងរដូវកាលនេះ ដោយសារមានបញ្ហារបួសក. ជើងញាំញី។ ហើយមួយរយៈចុងក្រោយនេះ នៅតែបន្តមានព័ត៌មានចចាមអារ៉ាមជាច្រើនចុះផ្សាយថា ខ្សែបម្រើជម្រើសជាតិបារាំងអាចនឹងវិលត្រឡប់ទៅ Juventus វិញ ឬទៅរួមរស់ជាមួយគ្រូបង្វឹករួមសញ្ជាតិលោក Zidane នៅ Real Madrid នារដូវក្ដៅខាងមុខ។

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

ហើយកាលពីសប្ដាហ៍មុនភ្នាក់ងារផ្ទាល់របស់ Pogba លោក Mino Raiola ក៏បានបង្ហើបប្រាប់ថាកីឡាករវ័យ២៦ឆ្នាំ មានចិត្តចង់ត្រឡប់ទៅ ​Juventus ដោយគេចាត់ទុកប្រទេសអ៊ីតាលីជាផ្ទះទី២របស់គេ។

យ៉ាងណាមិញ សម្ដីខាងលើក៏បានធ្វើឲ្យគ្រូបង្គោលក្រុម Man UTD លោក Solskjaer មានការប្រតិកម្មផងដែរ ថែមទាំងមាន សង្រ្គាមពាក្យសម្ដីផ្ដោះផ្ដងទៅមកជាមួយភ្នាក់ងាររបស់​ Pogba ទៀតផង។

ភ្នាក់ងាររបស់ Pogba និង លោក Solskjaer
ភ្នាក់ងាររបស់ Pogba និង លោក Solskjaer

មិនត្រឹមតែប៉ុណ្ណោះ អនាគតរបស់ Pogba កាន់តែមានភាពស្រពិចស្រពិលនៅទឹកដី Old Trafford បន្ទាប់ពីបងប្រុសរបស់គេ បានអះអាងថាខ្សៃបម្រើដែលជួយជម្រើសជាតិបារាំងឈ្នះ World Cup ឆ្នាំ២០១៨ រូបនេះ មិនសូវជាសប្បាយចិត្តនៅ​​ Man UTD នឹងចង់ចាកចេញនៅទីផ្សារដោះដូររដូវក្ដៅ។

លោក Mathias បាននិយាយក្នុងកម្មវិធីទូរទស្សន៍ El Chiringuito TV យ៉ាងដូច្នេះថា៖

លោក Mathias
លោក Mathias

អ្នករាល់គ្នាសុទ្ធតែដឹងហើយថា Paul (Pogba) ចង់ចាកចេញពី Manchester United ព្រោះគាត់ចង់លេង Champions League និងឈ្នះពានរង្វាន់នេះ។ ពួកយើងសុទ្ធតែដឹងហើយថា វាមិនអាចកើតឡើងទេនៅ United។ ពួកយើងនឹងឃើញថានឹងមានអ្វីកើតឡើងនៅរដូវក្ដៅខាងមុខ។

លោក Mathias

គួរឲ្យដឹងដែរថា បើយោងតាមរបាយការណ៍ ក្លិប Man UTD ក៏ត្រៀមខ្លួនរួចរាល់ក្នុងការចែកផ្លូវជាមួយ Pogba ផងដែរ ដោយក្លិបបានបន្ធូរបន្ថយតម្លៃខ្លួនខ្សែបម្រើឆ្នើមរូបនេះ ៣០លានផោន ពោលពី១៨០លានផោន មកត្រឹម១៥០លានផោន ខណៈ Real Madrid និង Juventus ជាក្រុមដែលមានចំណាប់អារម្មណ៍ផ្ទេរយករូបគេ៕

ប្រភពtalksport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T