តោះ! មកមើលចំណុចផ្លាស់ប្តូរថ្មីរបស់រថយន្ត Ford Ranger Wildtrak 2020 (មានវីដេអូ)

//s5.kh1.co/3e/3ed352677097611ddadef986c5beb716f51d51b3.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រថយន្ត Ford Ranger Wildtrak 2020 ធ្វើការកែច្នៃប៉ុន្មានចំណុចថ្មីៗ ដែលធ្វើឲ្យរថយន្តដ៏ពេញនិយមមួយនេះ កាន់តែទំនើបទាន់សម័យ និងមានប្រព័ន្ធផ្សេងៗលើសពីការរំពឹងទុក។

ភ្នំពេញ៖ សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យរថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាពមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេសក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករដែរ។ យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួនច្រើនគួរឲ្យកត់សំគាល់ផងដែរ។​ សម្រាប់ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Ford បានធ្វើការកែច្នៃប៉ុន្មានចំណុចថ្មីៗ នៅលើ Ford Ranger រួមមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចង្កៀងខាងមុខប្រើចង្កៀងគុជ LED រាងជ្រុង (High Performance Bi-LED Projector Headlights) ដែលប្រើភ្លើងពណ៌ស ធ្វើឲ្យកម្រិតពន្លឺរបស់ភ្លើងកូដភ្លឺច្បាស់ជាងមុនដល់ទៅ ១៧% រីឯភ្លើងហ្វាវិញគឺភ្លឺជាងមុនដល់ទៅ ២០%។

រថយន្ត Ford Ranger Wildtrak 2020
រថយន្ត Ford Ranger Wildtrak 2020

២. យ៉ាន់កង់ធ្វើពីដែកអាលុយមីញ៉ូមគុណភាពខ្ពស់ និងបានរចនាថ្មីបែបស្ព័រកាន់តែស្រស់ស្អាត និងទាក់ទាញ។

រថយន្ត Ford Ranger Wildtrak 2020
រថយន្ត Ford Ranger Wildtrak 2020

៣. មានបំពាក់ជាមួយរន្ធ USB នៅក្បែរកញ្ចក់មើលក្រោយ ដែលអាចឲ្យអ្នកសាកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗបានផងដែរ កាន់តែពិសេសសម្រាប់អ្នកដែលចង់តកាមេរ៉ាសុវត្ថិភាព ដើម្បីថតរូបភាពចរាចរណ៍ខាងមុខរថយន្ត ក៏អាចយកខ្សែកាមេរ៉ាមកដោតជាមួយរន្ធ USB នេះផ្ទាល់ ដោយពុំចាំបាច់បន្លាយខ្សែតាមកញ្ចក់រថយន្តដែលមើលទៅរញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ទៀតនោះទេ។

រថយន្ត Ford Ranger Wildtrak 2020
រថយន្ត Ford Ranger Wildtrak 2020

៤. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញ មានភាពរស់រវើកជាងមុន កាន់តែផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជា ការស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា។

រថយន្ត Ford Ranger Wildtrak 2020
រថយន្ត Ford Ranger Wildtrak 2020

ក្រៅពីនេះ Ford Ranger 2020 ក៏នៅមានភ្ជាប់មកជាមួយនូវប្រព័ន្ធសុវត្ថិភាព ដែលមាននៅលើម៉ូដែល 2019 ដូចគ្នា មានដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរឲ្យឈប់សំរាក ពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធទប់រថយន្តកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist) និងប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត​ (Hill Descent Control) និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។

រថយន្ត Ford Ranger Wildtrak 2020
រថយន្ត Ford Ranger Wildtrak 2020

ម្យ៉ាងទៀត រាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford ផ្ទាល់លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ដូចជាទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់រហូតដល់ទៅ ៣ ឆ្នាំ ឬ ១០០,០០០km ដែលកាលពីមុនត្រឹមតែ ៣ ឆ្នាំ ឬ ៦០,០០០km តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានសេវាជួសជុលចល័ត ២៤ម៉ោង គ្រប់ខេត្តក្រុងផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មប្ដូររថយន្តចាស់យករថយន្តថ្មី ដោយទិញចូលរថយន្តមួយទឹកពីអតិថិជនដែលមានបំណងប្ដូររថយន្ត Ford ម៉ូដែលថ្មី រីឯការបង់រំលោះរថយន្តវិញក៏មានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងឆាប់រហ័សផងដែរ។

រថយន្ត Ford Ranger Wildtrak 2020
រថយន្ត Ford Ranger Wildtrak 2020

បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T