realme នឹងរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់តាមអ៊ីនធឺណែតជាសកល ជាមួយនឹងផលិតផល 5G ដំបូងរបស់ខ្លួន - realme X50 Pro 5G!

//s5.kh1.co/30/30c019793424a3920b15ed6762d938e0ebd6100c.jpg
បច្ចេកវិទ្យា

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញឯណោះ realme ដែលជាម៉ាកស្មាតហ្វូន ដែលពង្រីកវិសាលភាពរីកចម្រើនលឿនបំផុត បានប្រកាសជាផ្លូវការថាខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី 5G តាមអ៊ិនធឺណែត។

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញឯណោះ realme ដែលជាម៉ាកស្មាតហ្វូន ដែលពង្រីកវិសាលភាពរីកចម្រើនលឿនបំផុត បានប្រកាសជាផ្លូវការថាខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី 5G តាមអ៊ិនធឺណែត ក្នុងប្រធានបទគោលគឺ “ល្បឿននៃអនាគត” នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញនៅម៉ោង ១០:០០ ព្រឹក នៅថ្ងៃទី២៤ ខែកុម្ភៈ (UTC + 01: 00) ឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូនស៊េរី 5G ដំបូងបង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើគេហទំព័រ នៅពេលឆាប់ៗនេះ។ ព្រឹត្តិការណ៍ផ្សាយផ្ទាល់នឹងចាប់ផ្តើមនៅម៉ោង ១០:០០ ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ (UTC + 01: 00) (ម៉ោងនៅប្រទេសកម្ពុជា ១៦:០០ល្ងាច) នៅទូទាំងពិភពលោកក្នុងជាង ១៥ទីផ្សារនៅលើយូធូប ហ្វេសប៊ុក និងគេហទំព័រ realme.com។​

ក្នុងនាមជាអ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា 5G ទូទាំងពិភពលោក realme បានប្រកាន់ខ្ជាប់នូវគំនិតគោលការណ៍ “Dare to Leap” នឹងបង្ហាញសមិទ្ធផលស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួនគឺ realme X50 Pro 5G ដែលបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 865 5Grealme នឹងបន្តនាំមកនូវការភ្ញាក់ផ្អើលដល់អតិថិជនទាំងអស់។ ​

រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការរបស់ realme X50 Pro 5G
រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាផ្លូវការរបស់ realme X50 Pro 5G

ស្មាតហ្វូន 5G​ ដំបូងបង្អស់ដែលបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 5G នឹងត្រូវដាក់ប្រកាសជាផ្លូវការ

នៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Qualcomm Snapdragon លើកទី៤ ដែលបានធ្វើឡើងនៅចុងឆ្នាំនេះ ក្រុមហ៊ុន Qualcomm បានប្រកាសថា realme នឹងក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់មួយក្នុងចំណោមស្វាតហ្វូនទាំងអស់ដែលបានបំពាក់ប្រព័ន្ធ Snapdragon 765G និង​​ Snapdragon 865 5G។ ជាងនេះទៅទៀតនៅថ្ងៃទី៧ ខែ មករា ឆ្នាំ២០២០ ស្មាតហ្វូន 5G ដំបូងបង្អស់របស់ realme ​គឺ realme X50​ pro 5G ដែលបំពាក់ដោយប្រព័ន្ធ Snapdragon 765G “5G Youth flagship” នោះ បានដាក់លក់ជាផ្លូវការនៅប្រទេសចិនហើយ។​ ផលិតផលទាំងអស់សុទ្ធតែទទួលបានការគាំទ្រ និងកោតសរសើរពីអតិថិជន។

ក្រុមហ៊ុន realme នឹងនាំមកនូវផលិតផលដ៏ពិសេសមួយគឺ realme X50 Pro 5G ដែលជាផលិតផលស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួន ដែលភ្ជាប់មកជាមួយបន្ទះឈីបជំនាន់ចុងក្រោយនៃប្រព័ន្ធ Snapdragon 865 5G

ត្បិតថាជាម៉ាកយីហោវ័យក្មេងមែនពិត ប៉ុន្តែក្រុមហ៊ុន realme បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាម៉ាកស្មាតហ្វូនដំបូងបង្អស់ដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 865 5G ដែលនេះមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន​ realme បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាញផ្គត់ផ្គង់ដែលតំណាងដោយក្រុមហ៊ុន Qualcomm ដែលអាចផ្តល់ជូនអតិថិជនទូទាំង ពិភពលោកនូវបច្ចេកវិទ្យា និងផលិតផលទំនើបបំផុត។

realme នឹងខិតខំដើម្បីក្លាយជាម៉ាកបច្ចេកវិទ្យាដែលប្រកាន់ខ្ជាប់នូវទស្សនវិស័យ "Dare to Leap" ហើយនឹងបង្ហាញខ្លួននៅក្នុងទី​​​ក្រុង Madrid ក្នុងនាមជាម៉ាកសញ្ញាដែលឈានមុខគេលំដាប់ពិភពលោក

ចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈមក realme បានរីកចម្រើនជាមួយនឹងគំនិត “Dare to Leap” និងផលិតផលស្មាតហ្វូនដែលមានការប្រកួតប្រជែងខ្ពស់។ យោងតាមស្ថិតិពិភពលោកដែលបានរាយការណ៍ដោយ Counterpoint បានឱ្យដឹងថា ការនាំចេញស្មាតហ្វូន realme សរុបនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩ មានចំនួន លើសពី ១០លានគ្រឿង រហូតជាប់ចំណាត់ថ្នាក់ទី៧ បើប្រៀបជាមួយទីផ្សារទូរស័ព្ទកំពូលៗនៅជុំវិញពិភពលោក។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ realme មានអត្រាកំណើនរហូតដល់ ៨០៨% ហើយបានក្លាយជាយីហោស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ realme ដែលជាយីហោផ្តោតលើទីផ្សាពិភពលោកកំពុងចារាចរណ៍យ៉ាងសកម្មនៅលើទីផ្សារធំៗចំនួន ២៥ នៅទូទាំងពិភពលោក​រួមមានប្រទេស ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ រុស្ស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបជាដើម។ នេះសបញ្ជាក់ឱ្យឃើញថា realme កំពុងមានឈ្មោះល្បីល្បាញ ពាសពេញពិភពលោក។

នៅឆ្នាំ២០២០ នេះ realme នឹងដើរតួជា “អ្នកពេញនិយមនៃពិភពបច្ចេកវិទ្យា និងការកម្សាន្ត”។ ទន្ទឹមនឹងនេះដែរ realme បានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជនវ័យក្មេងយ៉ាងពិសេស​​ជាមួយនឹងម៉ាស៊ីនភ្លោះនៃស្មាតហ្វូន និង AloT ក្រុមហ៊ុន realme នឹងបង្កើតជីវិតបែបទាន់សម័យនិងឆ្លាតវៃដែលពេញនិយមបំផុត។ ជាងនេះទៅទៀត realme យល់ពីតម្រូវការអតិថិជនវ័យក្មេង ហើយផ្តល់ជូនផលិតផលបច្ចេកវិទ្យាយ៉ាងទាន់សម័យជាមួយនឹងបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើលដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។

ក្នុងនាមជាម៉ាកយីហោវ័យក្មេង realme នឹងបង្ហាញសក្ដានុពលរបស់ខ្លួនថានឹង «ក្លាយជាអ្នកនិយមបច្ចេកវិទ្យាយ៉ាងទាន់សម័យ» ដែលមិនត្រឹមតែជាជំហានដ៏ធំមួយក្នុងការកសាងម៉ាកយីហោ realme ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមដ៏សំខាន់ជាមួយនឹងជំហានថ្មីរបស់ realme ក្នុងបេសកកម្មនៅឆ្នាំ 2020 នេះផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់នេះ៖ https://www.facebook.com/realmeCambodia/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T