វីរបុរសក្លឹប Liverpool ម្នាក់ចង់មកដឹកនាំ Premier League...

//s5.kh1.co/2b/2b373a7b8930395e2192a8d1f792fbe155a068ee.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Robbie Fowler អតីតកីឡាករ និងជាវីរបុរសរបស់ក្លឹប Liverpool បង្ហើបពីបំណងចង់មកដឹកនាំក្លឹបនៅក្នុងក្របខណ្ឌ Premier League ខណៈដែលបច្ចុប្បន្នរូបលោកកំពុងដឹកនាំក្លឹប Brisbane Roar ដោយឈរនៅចំណាច់ថ្នាក់ទី៦ បណ្តោះអាសន្នក្នុងក្របខណ្ឌលីគកំពូលអូស្រ្តាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Robbie Fowler ដឹកនាំក្លឹប Brisbane Roar ក្នុងក្របខណ្ឌលីគកំពូលអូស្រ្តាលី
លោក Robbie Fowler ដឹកនាំក្លឹប Brisbane Roar ក្នុងក្របខណ្ឌលីគកំពូលអូស្រ្តាលី

អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស វ័យ ៤៤ឆ្នាំ រូបនេះ បានបញ្ជាក់ពីគោលជំហរក្នុងការចាប់ឱកាសមកដឹកនាំក្លឹបនៅ Premier League និងគ្រោងនាំយកជំនួយការរបស់លោក គឺលោក Tony Grant មកចូលរួមក្នុងក្រុមគ្រូបង្វឹករបស់លោកផងដែរ។

លោក Robbie Fowler ពេលនៅលេងឱ្យក្លឹប Liverpool
លោក Robbie Fowler ពេលនៅលេងឱ្យក្លឹប Liverpool

កីឡាករដែលផ្តើមអាជីពចេញពីយុវជនរបស់ Liverpool រូបនេះ រកគ្រាប់បាល់ឱ្យ Liverpool បានចំនួន ១៨៣គ្រាប់ ក្នុងចំណោម ៣៦៩ប្រកួត ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០២ និងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ ក្រោយមកបានផ្លាស់មកលេងនៅទឹកដីអូស្រ្តាលី ២រដូវកាល និងឈានជើងមកបញ្ចប់អាជីពក្នុងទឹកដីនៃប្រទេសអាស៊ីអាគ្នេយ៍ជាមួយក្លឹប Muangthong United របស់លីគកំពូលថៃ នៅឆ្នាំ២០១១៕

លោក Robbie Fowler ពេលចុះហត្ថលេខាជាមួយក្លឹប Muangthong United នៅលីគកំពូលថៃ កាលពីឆ្នាំ២០១១
លោក Robbie Fowler ពេលចុះហត្ថលេខាជាមួយក្លឹប Muangthong United នៅលីគកំពូលថៃ កាលពីឆ្នាំ២០១១

ប្រភពThe Mirror

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T