ចេញពី Juventus បាន១៨ថ្ងៃ ពេលនេះក្លិបយក្សអ៊ីតាលី លក់កីឡាករឆ្នើមម្នាក់នេះជាផ្លូវការហើយ

//s5.kh1.co/a7/a7d94983a1946ac412ccf658c1660e2a3b5e34a7.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Emre ផ្លាស់ទៅ Dortmund ជាផ្លូវការ ក្រោយចូលរួមក្រោមកិច្ចសន្យាខ្ចីជើងបានរយៈពេល ១៨ថ្ងៃ

អាល្លឺម៉ង់៖ ក្លិប Borussia Dortmund បានផ្ដល់កិច្ចសន្យារយៈពេល៤ឆ្នាំឲ្យទៅកីឡាករខ្សែបម្រើ Emre Can ក្រោយនាំយកកីឡាកររូបនេះបានរយៈពេលល១៨ថ្ងៃក្រោមលក្ខខណ្ឌខ្ចីជើងពី Juventus កាលពីថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Emre Can
កីឡាករ Emre Can

Can ទើបតែបង្ហាញខ្លួនបាន៣លើកប៉ុណ្ណោះ ក្រោយផ្លាស់មកក្លិបយក្សអាល្លឺម៉ង់កាលពីថ្ងទី៣១ ខែមករា ប៉ុន្តែខ្សែបម្រើរបស់ក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់បានបង្ហាញទម្រង់លេងយ៉ាងល្អ និងត្រូវបាន Dortmund សម្រេចចិត្តទិញរូបគេផ្ដាច់ពី Juvenuts ក្នុងតម្លៃខ្លួន ២១លានផោន។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានផ្លាស់ពី Liverpool មកលេងនៅទីក្រុង Turin កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយមិនមានតម្លៃខ្លួន ប៉ុន្តែការបង្ហាញខ្លួនរបស់គេឲ្យ Juventus នៅលើវាលស្មៅត្រូវបានកាត់បន្ថយ ក្រោយការចូលមកកាន់តំណែងរបស់អ្នកចាត់ការទូទៅលោក Maurizio Sarri កាលពីរដូវក្ដៅកន្លងទៅ។

កីឡាករ Emre Can
កីឡាករ Emre Can

តាមពិតទៅ កាលពីទីផ្សារខែមុន Can ក៏មានព័ត៌មានថាអាចនឹងផ្លាស់ទៅកាន់ Manchester United ផងដែរ ប៉ុន្តែគេបានសម្រេចចិត្តផ្លាស់មកកាន់ក្របខណ្ឌ Bundesliga ជាទីដែលគេចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយ Bayern Munich មុននឹងទៅចូលរួមជាមួយ Bayer Leverkusen។

កិច្ចសន្យានៃការខ្ចីជើងរបស់ Can នឹងផុតសុពលភាពនៅថ្ងៃទី០១ ខែកក្កដា ខណៈកុងត្រានៃការទិញផ្ដាច់ពី​ Juventus នឹងចាប់អនុវត្តន៍ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើងតទៅ។

គួរឲ្យដឹងផងដែរថា នៅក្នុងការប្រកួតយប់មិញដែល Dortmund យកឈ្នះ PSG ដោយលទ្ធផល ២ទល់នឹង១ វគ្គ១៦ក្រុមជើងទី១ ពានរង្វាន់ Champions League កីឡាករ Emre Can បង្ហាញខ្លួនពេញ៩០នាទី៕

កីឡាករ Emre Can
កីឡាករ Emre Can

ប្រភពSkySports

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T