ប្ដីប្រពន្ធវ័យក្មេងមួយគូ មិនហ៊ានសូម្បីតែឱបគ្នា ពេលជួបគ្នានៅក្នុងមន្ទីរពេទ្យ (មានវីដេអូ)

//s5.kh1.co/a2/a2c715a795b9901dcd1572d9f31b8e5d9eab6412.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូបម្រើការងារនៅក្នុងមន្ទីរពេទ្យតែមួយ មិនហ៊ានឱបគ្នា ព្រោះតែចង់បង្ការពីការឆ្លងវីរុស Covid-19

ចិន៖ ថ្មីៗកន្លងទៅនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវភាពសោកសៅយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានបង្ហោះនូវសកម្មភាព ប្ដីប្រពន្ធវ័យក្មេងមួយគូ មិនហ៊ានសូម្បីតែឱបគ្នា ពេលជួបគ្នានៅក្នុងមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបនោះត្រូវបានថតឡើងនៅមន្ទីរពេទ្យ Xi’an ក្នុងប្រទេសចិន ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បុរសជាប្ដី ជាបុគ្គលិកនៅនាយកដ្ឋានព័ត៌មាននៃមន្ទីរពេទ្យ ខណៈឯប្រពន្ធជាគិលានុបដ្ឋាយិកា។ នៅពេលដែលបុរសជាប្ដីបានឃើញប្រពន្ធដោយចៃដន្យ គាត់បានប៉ះស្មាប្រពន្ធតិចៗ ហើយបន្ទាប់មក ប្រពន្ធក៏ងាកនិងព្យាយាមឱប តែគាត់បែរជារុញចេញ ព្រោះតែចង់បង្ការពីការឆ្លងវីរុស Covid-19។ ហើយមុននឹងលាគ្នាត្រលប់ទៅបន្ដកាតព្វកិច្ចវិញ ពួកគេទាំងពីរបានត្រឹមតែចាប់ដៃគ្នាប៉ុណ្ណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ
ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ
ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ
ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ
ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ
ប្ដីប្រពន្ធវ័យក្មេងមួយគូនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T