កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១៥នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់ ៤៦នាក់​

//s5.kh1.co/65/656c74e876b03eb465d5ffb5f233dfb6fbdc009b.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅ​កូរ៉េខាងត្បូងបានកើនឡើងដល់​ ៤៦នាក់ ក្រោយ​គេរកឃើញវីរុសនេះនៅលើអ្នកដំណើរ ១៥ នាក់បន្ថែមទៀត

កូរ៉េខាងត្បូង៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់​ ៤៦នាក់ ក្រោយពេលក្រុមវេជ្ជបណ្ឌិតប្រចាំប្រទេសនេះ បានធ្វើតេស្តរកឃើញវីរុសកូរ៉ូណាលើអ្នកដំណើរ ១៥ នាក់បន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺដែលមានផ្ទុកវីរុសកូរ៉ូណា នឹងត្រូវរៀបចំឱ្យនៅដាច់ដោយឡែក
អ្នកជំងឺដែលមានផ្ទុកវីរុសកូរ៉ូណា នឹងត្រូវរៀបចំឱ្យនៅដាច់ដោយឡែក

យោងតាមគេហទំព័រសារព័ត៌មាន Yonhap បានឱ្យដឹងថា ករណី​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីនេះមាន ១៣ នាក់​ត្រូវបានគេរកឃើញនៅ​ភាគអាគ្នេយ៍​ទីក្រុងដេហ្គូ ដែលមានចម្ងាយ​ ៣០០ គីឡូម៉ែត្រ​ពីរដ្ឋធានីសេអ៊ូល។ ចំណែក​ករណីអ្នកឆ្លងវីរុសកូរ៉ូណា ៧ នាក់ផ្សេងទៀត ត្រូវបានគេរកឃើញនៅលើនាវាកម្សាន្ត Diamond Princess ​ប្រទេសជប៉ុន​។

រថយន្តសង្រ្គោះកំពុងរង់ចាំដឹកអ្នកដំណើរឆ្លងវីរុសកូរ៉ូណាយកទៅព្យាបាល
រថយន្តសង្រ្គោះកំពុងរង់ចាំដឹកអ្នកដំណើរឆ្លងវីរុសកូរ៉ូណាយកទៅព្យាបាល

​មន្ត្រីសុខាភិបាល​​កូរ៉េខាងត្បូងបាននិយាយថា ​អ្នកដំណើរដែលបានឆ្លងវីរុសកូរ៉ូណានៅលើនាវាកម្សាន្ត Diamond Princess ​គឺកំពុងទទួលការព្យាបាល ហើយអ្នកជំងឺទាំងនោះនឹងត្រូវរៀបចំឱ្យ​នៅដាច់ដោយឡែកពីគ្នា ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះទៅមនុស្សផ្សេងទៀត។

​បុគ្គលិកពេទ្យម្នាក់កំពុងពិនិត្យសីតុណ្ហភាពរបស់អ្នកជំងឺ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល
​បុគ្គលិកពេទ្យម្នាក់កំពុងពិនិត្យសីតុណ្ហភាពរបស់អ្នកជំងឺ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល

គួរបញ្ជាក់ផងដែរថា ​នាវាកម្សាន្ត Diamond Princess ​ដែលដឹកអ្នកដំណើរ​ប្រមាណ ៣.៧០០នាក់ ត្រូវបាន​អាជ្ញាធរប្រទេសជប៉ុនរៀបចំដាក់ឱ្យនៅដាច់ដោយឡែក​​​កាលពីថ្ងៃទី ៣ ខែកុម្ភៈ បន្ទាប់ពីគេបានរកឃើញថា អតីតអ្នកដំណើរម្នាក់ ដែលបានចុះពីកប៉ាល់នេះមានផ្ទុកវីរុសកូរ៉ូណា។​ ហើយក្នុងនោះដែរ មាន​អ្នកដំណើរ​យ៉ាងហោចណាស់ ​៥៤២ នាក់បានឆ្លងវីរុសនេះ ​ដែលអ្នកនាំឱ្យចំនួនករណីអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់​ ៦១០ នាក់​​៕

នាវាកម្សាន្ត Diamond Princess 
នាវាកម្សាន្ត Diamond Princess 
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T