ទាត់មិនចំគោលដៅសូម្បីមួយជើង យប់មិញ! Liverpool បរាជ័យក្នុងជើងទី១ វគ្គ១៦ក្រុម Champions League (មានវីដេអូ)

//s5.kh1.co/60/60f48028c17bba85e33780838328364e7f559905.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Altetico Madrid យកឈ្នះ Liverpool ១ទល់នឹង០ ជើងទី១ វគ្គ១៦ក្រុម Champions League ខណៈក្រុមលោក Klopp ស៊ុតមិនទីសោះក្នុងមួយប្រកួត

អេស្ប៉ាញ៖ ក្រុមជើងឯកឆ្នាំចាស់ Liverpool បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះជើងខ្លាំងអេស្ប៉ាញ Altetico Madrid ដោយលទ្ធផល ១ទល់នឹង០ ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Atletico Madrid និង Liverpool
ការប្រកួតរវាង Atletico Madrid និង Liverpool

គ្រាប់បាល់តែមួយគ្រាប់គត់ និងជាគ្រាប់បាល់ជ័យជម្នះរបស់ Atletico Madrid នៅក្នុងការប្រកួតនោះរកបាននៅនាទីទី៤ ដោយកីឡាករ Saul Niguez ដោយការស៊ុតនៅនឹងមុខអ្នកចាំទី Alisson Becker។

កីឡាករ Saul Niguez អបអរគ្រាប់បាល់
កីឡាករ Saul Niguez អបអរគ្រាប់បាល់

នៅក្នុងការប្រកួតនោះហង្សក្រហម Liverpool មានឱកាសគ្រប់គ្រងបាល់ច្រើនដល់ទៅ ៦៩% និងមានឱកាសទាត់បាល់ចេញពីជ្រុងដល់ទៅ៧ដង ខណៈក្រុមរបស់លោក Diego Simeone មានឱកាសទាត់បាល់ចេញពីជ្រុងតែ២លើកប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍យប់មិញគឺ Liverpool មិនអាចទាត់ចំគោលដៅសូម្បីមួយលើក ដោយមានឱកាសស៊ុត៤លើក ខុសគោលដៅទាំង៤។ ចំណែកឯក្រុមជើងឯករងពីរសម័យកាល Atletico Madrid វិញមានឱកាសស៊ុត៦លើក ចំគោលដៅ២លើក និងខុសគោលដៅ៤លើក។

ការប្រកួតរវាង Atletico Madrid និង Liverpool
ការប្រកួតរវាង Atletico Madrid និង Liverpool
ការប្រកួតរវាង Atletico Madrid និង Liverpool
ការប្រកួតរវាង Atletico Madrid និង Liverpool

គួរឲ្យដឹងផងដែរថា បើទោះបីជាបរាជ័យកាលពីយប់មិញ ប៉ុន្តែក្រុមរបស់លោក Jurgen Klopp នៅមិនទាន់អស់ឱកាសឡើងទៅវគ្គបន្តនៅឡើយ ដោយរង់ចាំការប្រកួតកាត់សេចក្ដីជើងទី២ នៅកីឡដ្ឋាន Anfield ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃពុធ ទី១១ ខែមីនាខាងមុខ៕

ចង់ឃើញថា Liverpool ត្រូវ Altetico Madrid យកឈ្នះយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T