ហេតុអ្វីអារម្មណ៍ស្រលាញ់កើតឡើង? នេះការបកស្រាយតាមបែបវេជ្ជសាស្រ្ត!

//s5.kh1.co/10/10f1d0cab11315ac798e007db6cb7273f0d457f1.jpg
នារី

 ១៩-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គ្នា​យើង​ប្រាកដ​ជា​ដឹង​ ស្នេហា​កើត​ចេញ​ពី​អារម្មណ៍​មនុស្ស​ពីរ​នាក់​ដែល​មានភាព​ស្រលាញ់​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពេល​ខ្លះ​ក៏​​នៅ​ឆ្ងល់​​ថា​ហេតុ​ផល​​អ្វី​បាន​ជា​កើត​ឡើង​ដូច​នោះ?

គ្នា​យើង​ប្រាកដ​ជា​ដឹង​ ស្នេហា​កើត​ចេញ​ពី​អារម្មណ៍​មនុស្ស​ពីរ​នាក់​ដែល​មានភាព​ស្រលាញ់​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពេល​ខ្លះ​ក៏​​នៅ​ឆ្ងល់​​ថា​ហេតុ​ផល​​អ្វី​បាន​ជា​កើត​ឡើង​ដូច​នោះ? តាម​រយៈ​​​​វេបសាយ CNN ​បាន​លើក​ឡើង​ពី​ការ​បក​ស្រាយ​តាម​វេជ្ជសាស្រ្ត​ដូច​ខាង​ក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណាក់​កាល​ទី​១៖ កើត​ចេញ​ពី​​អារម្មណ៍​លួច​ស្រលាញ់​ (Crush)

ចំណុច​ដំបូង​គឺ​កើត​ចេញពីព័ត៌មាន​មនុស្ស​​ ឬ​វត្ថុ​ដែល​ទាក់​ទាញ ដែល​យើង​បាន​មើល​ឃើញ ព័ត៌មាន​ទាំង​នោះ​បាន​បញ្ជូន​ និង​ភ្ញោច​ទៅ​តំបន់​ខាង​ក្នុង​នៃ​ខួរ​ក្បាល ហៅ​ថា Vental Tegmental Area (VTA) ។ នៅ​ពេល​នោះ ព័ត៌មាន​ដែល​ទាក់​ទាញ​នោះ បង្ក​ឱ្យ​ VTA បញ្ចេញ​អ័រម៉ូន Dopamine ដែល​ហៅ​ថា​អ័រម៉ូន​​”អារម្មណ៍​រីក​រាយ ឬ​អារម្មណ៍​ល្អ​”។

អ័រម៉ូន Dopamine នៅ​ពេល​​ដែល​វា​កើត​ឡើង ក៏​ដើរ​តួ​នាទី​​ ដូច​ជា​ការ​ជំរុញ​ធ្វើ​ចលនា​សកម្មភាព​ផ្សេងៗ​ ការ​ជំរុញទឹក​ចិត្ត ការ​ផ្តោត​អារម្មណ៍ ជា​ដើម ពិសេស​គេ​សម្គាល់​ឃើញ​វា​​ជំរុញ​ឱ្យ​មាន​ អារម្មណ៍​​ស្រលាញ់ និង​ការ​​ញៀន កើត​មាន​​ឡើង​។ សម្រាប់​ការ​ញៀន គឺ​ដោយ​សារ Dopamine ​​ជំរុញ​​ឱ្យ​ខួរ​ក្បាល ផ្តោត រង់​ចាំ​ និង​ត្រៀម​​ប្រតិកម្ម​ទៅ​នឹង​ភាព​រីក​រាយ ពី​របស់​ក្រៅ​ខ្លួន​ដូច​ជា អាហារ ថ្នាំ​ ការ​អោប ឬ​សិច​​ជា​ដើម។

ដំណាក់​កាល​ទី​២៖ បាត់​បង់​​អារម្មណ៍​វិនិច្ឆ័យ​​​កំហុស

អ្នក​​មាន​ស្នេហា​ប្រាកដ​ជា​​ធ្លាប់​កត់​សម្គាល់ ថា​​នៅ​​ពេល​​ដៃ​គូ ឬ​មនុស្ស​ខ្លួន​ស្រលាញ់​ ធ្វើ​​អ្វី​ក៏​​​មិន​សូវ​មាន​កំហុស​ ក្នុង​អារម្មណ៍​​របស់​ខ្លួនដែរ។ នេះ​ក៏​ដោយ​សារ​តែ​ អ័រម៉ូន​ផង​ដែរ។​

ព័ត៌មាន​ទាក់​ទាញ​ទី​មួយ បាន​នាំ​ឱ្យ​ខួរ​ក្បាល​បិទ​បញ្ឈប់ ចំណុច​មួយ​ក្នុង​ខួរ​ក្បាល ហៅ​ថា Amygdala (អា​មី​ដាល់) ដែល​មាន​តួ​នាទី គ្រប់​គ្រង​អារម្មណ៍ ខឹង និង​ភាព​សោក​សៅ។ ដូច​នេះ សមត្ថភាព​វិនិច្ឆ័យ​កំហុស​លើ​ ដៃ​គូ​ស្នេហា ឬ​មនុស្ស​ដែល​អ្នក​ស្រលាញ់​​ ពុំ​សូវ​កើត​មាន ឬ​មាន​ប្រសិទ្ធភាព​។

ដំណាក់​កាល​ទី​៣៖ បន្ទាប់​ខួរ​ក្បាល​អ្នក​​ជំរុញ​ឱ្យ​​ចង់​បាន​​ក្តី​ស្នេហា (ក្តី​ស្រលាញ់​ពី​ខាង​ក្រៅ)

​នៅ​ពេល​ដំណាក់​កាល​ទី​២ កើត​ឡើង​រួច​រាល់​ហើយ ខួរ​ក្បាល​ក៏​ចាប់​ផ្តើម​បញ្ចេញ​អ័រម៉ូន Oxytocin “អ័រម៉ូន​ក្តី​ស្រលាញ់​” ហើយ​វា​បញ្ចេញ​កាន់​តែ​ខ្លាំង នៅ​ពេល​ដែល​ទទួល​បាន​ក្តី​ស្រលាញ់ ឬ​ភាព​រីក​រាយ ដូច​ជា​​ការ​អោប​ថើប ការ​រួម​រ័ក្ស ឬ​សម្រេច​កាម​ជា​ដើម។ ការ​សិក្សា​ក៏​បាន​បង្ហាញ​​ដែរ​ថា អ័រម៉ូន​នេះ ធ្វើ​ឱ្យ​គូ​ស្នេហ៍​កាន់​តែ​ស្រលាញ់​គ្នា​ខ្លាំង និង​អារម្មណ៍​ជិត​ស្និទ្ធបំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T