ចេះលេងTik Tokយូរនៅ? រឿង៤យ៉ាង​ដែល​មិន​អាច​​ប្រកែក​​បានអំពីកម្មវិធី Tik Tok

//s5.kh1.co/68/686f588a778d98a3fad77e700f122a8b7876c4ba.jpeg
បច្ចេកវិទ្យា

 ១២-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

គិតថា Facebook ជាកម្មវិធីដែលមានអ្នកកំសាន្តច្រើនជាងគេ? សូមសាកមកមើលរឿងទាំង៤នេះអំពី Tik Tok វិញមើល

គ្រប់គ្នាគិតថា Facebook ជាកម្មវិធីបណ្តាញសង្គមដ៏ធំគ្មានពីរ។ ប៉ុន្តែប្រិយមិត្តក៏ត្រូវដឹងដែរថា​កន្លងមក​មានកម្មវិធី​បណ្តាញសង្គមជាច្រើនកំពុងតែប្រកួតប្រជែងយ៉ាងគំហុក ដើម្បីផ្តួលវិធីកម្មវិធីមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលដឹងស្រាប់មានកម្មវិធីខ្លះ ក៏ត្រូវក្ស័យធ័នទៅវិញ ទាំងដែលប្រិយមិត្តខ្លះមិនទាន់ទាំងស្គាល់ឈ្មោះផង។ហើយនៅក្នុងប្រធានបទនេះ Khmerload នឹងនាំប្រិយមិត្តទៅដឹងអំពីរឿង ៤ យ៉ាងដែលមិនអាចប្រកែកបាន អំពីកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមមួយរបស់យុវវ័យគឺកម្មវិធី Tik Tok៖

១.ចំនួនអ្នកប្រើប្រាស់ជុំវិញពិភពលោក

កម្មវិធីមួយនេះត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការនៅខែ មិថុនា ឆ្នាំ២០១៦ និងគិតមកដល់ឆ្នាំ២០១៩ Tik Tok មានអ្នកប្រើប្រាស់រហូតដល់ ៥០០លាននាក់ជុំវិញពិភពលោក។

https://s5.kh1.co/__image/w=650,h=412,q=100/d2/d2f5e89697f90de74eb92b5f48126a248855269d.jpeg

២.ចំនួនអ្នកទាញយកកម្មវិធីមួយនេះដ៏ច្រើន

គិតត្រឹមឆ្នាំ២០១៩ កម្មវិធីដ៏ពេញនិយមមួយនេះមានអ្នកទាញយកចំនួន ១.៥ពាន់លានដងពី Play Store ក្នុងប្រព័ន្ធប្រតិបត្តិការណ៍Android និង App Store ក្នុងប្រព័ន្ធប្រតិបត្តិការណ៍​ OS ដែលជាចំនួន​មួយដ៏ច្រើនលើសលប់។

https://s5.kh1.co/__image/w=650,h=412,q=100/a7/a76b597b6791d13e03933c3248f456c1dd72bae8.jpeg

៣. កំរិតជាមធ្យមដែលដែលអ្នកប្រើប្រាស់

ជាមធ្យមអ្នកប្រើប្រាស់ចំណាយពេលយ៉ាងតិច ៥២នាទីក្នុងមួយថ្ងៃ ទៅលើកម្មវិធីមួយនេះ ក្នុងនោះគឺមានការថត  បង្កើតវីឌីអូចែកចាយវីឌីអូ និងទស្សនាវិឌីអូអ្នកណាម្នាក់ដែលខ្លួនបាន Follow ។

https://s5.kh1.co/__image/w=650,h=412,q=100/75/75a4832fc444356c594259f0f4f21ff6fcbf5ac0.jpeg

៤.Tik Tok ជាកម្មវិធីបណ្តាញសង្គមអន្តរជាតិដ៏ធំមួយ

ក្នុងឆ្នាំ២០១៩ កម្មវិធីមួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់រហូតដល់ទៅ ១៥៥ ប្រទេសជុំវិញពិភពលោក និងអាចប្រើប្រាស់រហូតដល់ទៅ៧៥ ភាសា ក្នុងនោះក៏មានភាសាខ្មែរផងដែរ។

https://s5.kh1.co/__image/w=650,h=412,q=100/8a/8aab063c38482f5c7b769eb92ed0a54080ceb8e6.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T