ចាំ Asus ZenFone Max Pro M1, M2 ទេ? ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android 10 នឹងមកដល់ក្នុងពេលលឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទូរស័ព្ទស៊េរី Asus ZenFone Max Pro កំពុងទទួលបានកំណែបែតានៃប្រព័ន្ធប្រតិបត្តិការ Android 10 ត្រូវបានរំពឹងគេទុកនៅពាក់កណ្តាលខែកុម្ភៈ។ ក្រុមហ៊ុន Asus កំពុងសាកល្បងកំណែបែតានៃប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ទូរស័ព្ទគ្រប់ស៊េរី ZenFone Max Pro ។ ដោយស៊េរីនេះត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៨ ប៉ុន្តែវាមិនទទួលបានការកែប្រែនោះទេ។
បច្ចុប្បន្នក្រុមហ៊ុន Asus លក់ទូរស័ព្ទដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសឥណ្ឌាដែលមាន ROG Phone 2 ជាស្មាតហ្វូនរបស់ខ្លួន។
ត្រលប់ទៅឆ្នាំ ២០១៨ វិញ ក្រុមហ៊ុន Asus បានបង្កើតទីសម្រាប់ខ្លួនវានៅផ្នែកទូរស័ព្ទកម្រិតមធ្យមជាមួយ ZenFone Max Pro M1 របស់ខ្លួនដែលជាទូរស័ព្ទ Asus ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌាដែលភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android Oreo។ នៅពេលនោះ ZenFone Max Pro M1 បានដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាក៏បានសន្យាធ្វើចេញពីរម៉ូដែល។ នៅចុងឆ្នាំនោះក្រុមហ៊ុន Asus ក៏បានចេញលក់នូវម៉ូដែល Max Pro M2 ហើយវាក៏ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Oreo ផងដែរ។ ខណៈពេលដែលទូរស័ព្ទទាំងនេះចាស់ណាស់ក្នុងពេលឥឡូវនេះ។ ក្រុមហ៊ុន Asus មិនបានឆ្លើយតបនឹងការសន្យារបស់ខ្លួននៅឡើយទេ ដែលទាក់ទងនឹងការទទួលកំណែផ្លាស់ប្ដូរថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Android ។
ប្រសិនបើអ្នកមានទូរស័ព្ទស៊េរី Max Pro ណាមួយហើយចង់បង្វែរវាទៅរកទូរស័ព្ទថ្មីសូមរង់ចាំ។ ក្រុមហ៊ុន Asus កំពុងធ្វើកែប្រែទៅជាប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ទូរស័ព្ទទាំងនេះ ហើយកំណែបែតានៃប្រព័ន្ធប្រតិបត្តិការបានចេញសម្រាប់ទូរស័ព្ទទាំងពីរនេះហើយ។ របាយការណ៍ពីរពី XDA Developers បញ្ជាក់ថាកំណែបែតានៃ Android 10 បង្កើតសម្រាប់ Asus ZenFone Max Pro M1 និង ZenFone Max Pro M2 ពេលនេះត្រូវបានចេញផ្សាយហើយ។ ប្រសិនបើកំណែបែតាមិនមានកំហុសច្រើន អ្នកប្រើអាចរំពឹងថានឹងបានឃើញប្រព័ន្ធប្រតិបត្តិការ Android 10 នៅលើទូរស័ព្ទរបស់ពួកគេនៅពាក់កណ្តាលខែកុម្ភៈ។
របាយការណ៍នេះក៏បានលើកឡើងអំពីប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ ROG Phone 2 ត្រឹមខែមករា ឆ្នាំ ២០២០ ប៉ុន្តែអង្គភាពពិនិត្យរបស់យើងមិនទាន់ទទួលបានប្រព័ន្ធប្រតិបត្តិការ Android 10 នៅឡើយទេ។
ZenFone Max Pro M2 គឺជាទូរស័ព្ទដែលមានតំលៃសមរម្យចុងក្រោយបង្អស់ដែល Asus បានលក់នៅក្នុងប្រទេសឥណ្ឌា។ ក្រោយមកក្រុមហ៊ុន Asus បានផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួន ហើយឥឡូវនេះក្រុមហ៊ុនកំពុងផ្តោតសំខាន់លើទូរស័ព្ទទំនើបក៏ដូចជាស្មាតហ្វូនលេងហ្គេម។ ទូរស័ព្ទ ROG Phone 2 ដែលជាការដំឡើងលើកទី ២ នៅក្នុងទូរស័ព្ទហ្គេមស៊េរី Asus ត្រូវបានទទួលការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ វាជាទូរស័ព្ទដែលមានតំលៃសមរម្យបំផុតនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងការបង្ហាញអត្រារីហ្វ្រេស ១២០ Hz បើទោះទូរស័ព្ទ Poco X2 អត្រារីហ្វ្រេសខ្ពស់ជាងក៏ដោយ។
ម៉ូដែល ZenFone Max Pro ទាំងពីរគឺចាស់ខ្លាំងណាស់ ប៉ុន្តែត្រឡប់មកវិញនៅឆ្នាំ ២០១៨ ទាំងនេះគឺជាទូរស័ព្ទដែលល្អបំផុតដែលអ្នកអាចទិញក្នុង ១៥០០០ រ៉ូពី ស្មើនឹង $209.64 ។ ទូរស័ព្ទទាំងពីរមានទំហំថាមពលថ្មរហូតដល់ 5000mAh ហើយក៏ប្រើឈីបខ្លាំងផងដែរ។ Max Pro M2 ប្រើបន្ទះឈីប Snapdragon 660 ខណៈ M1 ពឹងផ្អែកលើ Snapdragon 636 ។
បច្ចុប្បន្នក្រុមហ៊ុន Asus កំពុងលក់ស៊េរី Asus 5z, Asus 6z និង ROG Phone 2 នៅក្នុងប្រទេសឥណ្ឌា៕