តោះ! មកទស្សនាគ្រាប់បាល់ទាំងអស់របស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son រកបានឲ្យ Spurs នៅ PL (មានវីដេអូ)

//s5.kh1.co/02/02592bc15bd3bfc2136102e42b23fb9ab5ad0d68.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វីដេអូគ្រាប់បាល់ទាំង៥១គ្រាប់របស់ Son រកបានឲ្យ Spurs ក្នុងក្របខណ្ឌ Premier League

អង់គ្លេស៖ បច្ចុប្បន្នខ្សែប្រយុទ្ធកូរ៉េខាងត្បូង កីឡាករ Heung-min Son កំពុងតែបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍នៅក្លិបមាន់ខ្នាយមាស Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Jose Mourinho។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Heung-min Son
កីឡាករ Heung-min Son

ផ្លាស់ពីក្លិបអាល្លឺម៉ង់ Bayer Leverkusen មកចូលរួមជាមួយ Spurs កាលពីរដូវក្ដៅឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន៣០លានអឺរ៉ូ Son បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំងមកលើរូបគេ តាមរយៈបច្ចេកទេសនៃការអូសបាល់ ល្បឿន និងការបញ្ចប់ទីរបស់រូបគេ។

ជាក់ស្ដែង គិតមកទល់ពេលនេះម្ចាស់អាវលេខ៧របស់ Spurs បង្ហាញខ្លួនក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានចំនួន១៥១ប្រកួត និងរកគ្រាប់បាល់បាន៥១គ្រាប់។ គ្រាប់បាល់ទី៥០ និង៥១របស់ Son រកបានកាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងការប្រកួតដែល Spurs បានយកឈ្នះទៅលើ Aston Villa ដោយលទ្ធផល ២ទល់នឹង៣។

កីឡាករ Heung-min Son
កីឡាករ Heung-min Son

ជាមួយនឹងការរកគ្រាប់បាល់បាន៥១គ្រាប់នេះ Son បានក្លាយជាកីឡាករមកពីទ្វីបអាស៊ីដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Premier League ដែលអាចរកគ្រាប់បាល់បានលើស៥០គ្រាប់៕

ចង់ឃើញថា គ្រាប់បាល់ទាំង៥១គ្រាប់របស់ Son ក្នុងក្របខណ្ឌ Premier League កើតឡើងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T