ក្តៅៗមុននេះបន្តិច! មានការបាញ់ប្រហារស្លាប់១នាក់ និងរបួស១នាក់ទៀតហើយ នៅកណ្តាលក្រុងបាងកក!

//s5.kh1.co/a6/a6e75ceac5dfa8f322f3da7a03ab1203195707e7.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ផ្ទុះកក្រើកជាថ្មី មុននេះបន្តិច មានការបាញ់ប្រហារទៀតហើយ នៅផ្សារទំនើបមួយកន្លែង ចំកណ្តាលទីក្រុងបាងកក បណ្តាលឲ្យស្លាប់មនុស្ស១ម្នាក់ នុងរបួសធ្ងន់១នាក់។

ថៃ៖ ផ្ទុះកក្រើកជាថ្មី នៅកណ្តាលទីក្រុងបាំងកក ស្រ្តីម្នាក់បានស្លាប់ ខណៈដែលម្នាក់ផ្សេងទៀត បានរងរបួស ដោយសារតែជនបង្កម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅឯផ្សារទំនើបមួយ នៅរសៀលថ្ងៃអង្គារមុននេះបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមសេចក្តីរាយការណ៍បឋម ពីកន្លែងកើតហេតុបានឲ្យដឹងថា បានការបាញ់ប្រហារមួយ បានកើតឡើងនៅមុខគ្លីនិកកែសម្ផស្សមួយកន្លែង នៅក្នុង Century Movies Plaza ជិតវិមានឯករាជ្យ ម្តុំផ្លូវ Soi Rangnam។

តួយ៉ាងក្រោយកើតហេតុ បានបណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ចំពោះអត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាជនល្មើស​គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ប៉ុន្តែប៉ូលីសបានបញ្ជាក់ថា ជនល្មើសបានធ្វើការបាញ់ប្រហារយ៉ាងតិចចំនួន៧គ្រាប់ បច្ចុប្បន្នប៉ូលីសកំពុងធ្វើការស៊ើបអង្កេតតាមចាប់ជនដៃដល់ មកដាក់ទោសតាមផ្លូវច្បាប់៕

ព័ត៌មានលម្អិតយ៉ាងណានោះ រង់ចាំតាមដានការ Update របស់ខ្មែរឡូតបន្តទៀត៕   

https://s5.kh1.co/__image/w=650,h=464,q=100/f5/f5d23a7e3d5f10582c92c48a2c00fde6531cbf16.jpg
https://s5.kh1.co/__image/w=600,h=450,q=100/9b/9b7aa8c4effc1b9688e9d11aa9f86b91fbe379a3.jpg
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ២៣ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T