មិនសើចមិនយកលុយ! ពេលបានឃើញ មុខហោះៗ របស់តារាល្បីៗ កាលពីមុន

//s5.kh1.co/be/bef7d7c56305f2f53c290478f8ec506cf9e559b2.png
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រិយមិត្តបានដឹងហើយថាសង្គមសិល្បៈភាគច្រើនមាន តារាប្រុសស្រីជាច្រើនមានរូបសម្បត្តិស្រស់ស្អាត និងស្រស់សង្ហា តែងាកមកមើលរូបភាពពីមុនៗពិតជាមានភាពខុសប្លែកខ្លាំងនឹងពេលបច្ចុប្បន្ន។

ភ្នំពេញ៖ បច្ចុប្បន្ននេះសង្គមសិល្បៈ មិនថាជនជាតិមួយណានោះទេ គឺទាមទារឲ្យមានរូបសម្បត្តិល្អស្អាត បូករួមនឹងមានសមត្ថភាពខ្ពស់ ទើបធ្វើឲ្យពួកគេមានការចាប់អារម្មណ៍ពីទស្សនិកជន និងមានភាពល្បីល្បាញយ៉ាងឆាប់រហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានឃើញ ហើយថា​មានតារាប្រុសស្រីល្បីៗជាច្រើននាក់ មានរូបសម្បត្តិស្រស់ស្អាត និងស្រស់សង្ហាសឹងតែគ្រប់គ្នា។ ដោយតារាប្រុសស្រីមួយចំនួន ខិតខំកែកុនខ្លួនឯង ធ្វើយ៉ាងណាឲ្យមានការចាប់អារម្មណ៍ពីមហាជន ដោយពួកគេផ្ដោតសំខាន់ថែបំផុតទៅលើស្បែកមុខ ដងខ្លួនជាដើម។

ជាក់ស្ដែង ហ្វេនៗច្បាស់ជាធ្លាប់តែឃើញ អាយដលខ្លួនក្នុងពេលបច្ចុប្បន្ននេះ មានរូបសម្រស់ស្រស់ស្អាត និង ស្រស់សង្ហាគ្រប់ពេលដែលឡើងកម្មវិធីម្ដងៗ តែអ្វីដែលនឹកស្មានមិនដល់នោះ រូបភាពមុនពេលចូលសិល្បៈដំបូងៗពិតជាធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល។

ក្នុងនោះដែរ ខ្មែរឡូត បានធ្វើការប្រមូលផ្តុំជាមួយនឹងរូបភាពតារាខ្មែរ ប៉ុន្មានដួង ដែលកម្រនឹងបានឃើញ ជាមួយនឹងរូបសម្រស់កាលពីមុន ដែលនិយមលេងស្ទាយ៍ផាត់មុខ បែបក្រាស់ ហោះៗឲ្យមើលទៅឃើញសស្អាត។ ក្រោយពីបានឃើញរូបភាពទាំងនេះ ច្បាស់ជាធ្វើ់ឲ្យហ្វេនមួយចំនួនចំហរមាត់ និងនិយាយថាពិតជាមានភាពខុសគ្នាខ្លាំងទាំងការតុបតែងខ្លួន និងការផាត់មុខ បើប្រៀបនឹងបច្ចុប្បន្ននេះ៕

ចង់ដឹងមានតារារូបណាខ្លះ សូមទស្សនារូបភាព ជាមួយនឹងខ្មែរឡូតខាងក្រោមនេះ៖

ម៉ាក សែនសូនីតា ( តូតា )
ម៉ាក សែនសូនីតា ( តូតា )
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុខ ពិសី
សុខ ពិសី
ពេជ្រ សោភា និង ឆន សុវណ្ណរាជ
ពេជ្រ សោភា និង ឆន សុវណ្ណរាជ
មាស សុខសោភា
មាស សុខសោភា
ឱក សុគន្ធកញ្ញា, ឆន សុវណ្ណារាជ, ខាន់ ជែម និង​ ជីជី
ឱក សុគន្ធកញ្ញា, ឆន សុវណ្ណារាជ, ខាន់ ជែម និង​ ជីជី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T