ដូចជាមានទំនុកចិត្តខ្ពស់ណាស់! Man Utd ដាក់​គោល​ដៅ​​យក​​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​របស់ Ajax ឱ្យបាន

//s5.kh1.co/03/0325bc6dc8247108d5d8a73ad57bbbacf649a8a5.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ Manchester United បានដាក់គោលដៅយក Donny van de Beek ឲ្យបាន ខណៈ​ដែល​ខ្សែបម្រើរូបនេះ ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពី Ajax ។​ កន្លងមកក្រោយការចាកចេញរបស់ Hakim Ziyech ទៅក្លឹប Chelsea ធ្វើឱ្យ Manchester United ជឿជាក់ថា Donny van de Beek អាចនឹងចូលរួម​ក្នុងក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើអន្តរជាតិហូឡង់រូបនេះ គឺជាកីឡាករដែលត្រូវជំនួសតួនាទីរបស់ Paul Pogba ដែលគ្រោងនឹង​ចាកចេញ​ពីទឹកដី Old Trafford ខណៈដែលក្លឹប និងភ្នាក់ងាររបស់គេ លោក Mino Raiola កំពុងតែចរចាពី​លទ្ធភាព​នៃការចាកចេញ។  យោងតាម The Athletic កីឡាករ Donny van de Beek ក៏ស្ថិតក្នុងគម្រោងរបស់ក្លឹបអធិរាជ Real Madrid ផងដែរ។

កីឡាករយុវជនរបស់ Ajax វ័យ ២២ឆ្នាំរូបនេះ រកបាន ៨គ្រាប់ និងបញ្ជូនបាល់បាន ៤ដង សម្រាប់ Ajax នារដូវកាលនេះ ខណៈដែលគាត់អាចនឹងចាកចេញនាបញ្ចប់រដូវកាល ជាមួយតម្លៃខ្លួនក្នុងទី​ផ្សារកីឡា​ករ​នាពេលបច្ចុប្បន្នចំនួន ៥៥លានផោន៕

កីឡាករ Donny van de Beek ពេលលេងឱ្យ Ajax<br>
កីឡាករ Donny van de Beek ពេលលេងឱ្យ Ajax
កីឡាករ Donny van de Beek ពេលលេងឱ្យជម្រើសជាតិហូឡង់<br>
កីឡាករ Donny van de Beek ពេលលេងឱ្យជម្រើសជាតិហូឡង់


Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T