វីរបុរសក្លិប Ajax ១រូប និយាយថា Ziyech គិតខុសដែលចូលរួមជាមួយ Chelsea គេគួរតែជ្រើសរើសក្លិបនេះវិញបានល្អ

//s5.kh1.co/b6/b6ab7669069d8516df291dc3055f33322446124a.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Van der Meyde យល់ឃើញថា Ziyech សម្រេចចិត្តខុសដែលចូលរួមជាមួយ Chelsea គេគួរជ្រើសរើសក្លិប Bayern Munich ទើបល្អ

ហូឡង់៖ អតីតខ្សែបម្រើក្រុម Ajax លោក Van der Meyde បាននិយាយថាកីឡាករ Hakim Ziyech គិតខុស ដែលយល់ព្រមចូលរួមជាមួយក្រុម Cheslea។ លោកបានបញ្ចេញយោបល់ថាជម្រើសជាតិម៉ារ៉ុករូបនេះ គួរជ្រើសរើសក្លិប Bayern Munich ទើបល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបយក្សអាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថា មានការពេញចិត្តចំពោះសម្ថភាពរបស់ Ziyech ថែមទាំងធ្លាប់ព្យាយាមតែចែចូវយកខ្សែបម្រើរូបនេះផងដែរ មុនពេលគេសម្រេចចិត្តផ្លាស់ទៅទឹកដី Stamford Bridge។

  កីឡាករ Hakim Ziyech
  កីឡាករ Hakim Ziyech

Ajax បានព្រមព្រៀងលក់ខ្សែបម្រើវ័យ២៦ឆ្នាំទៅឲ្យ Chelsea ក្នុងតម្លៃប្រមាណ៤៣លានដុល្លារ ខណៈកីឡាករសញ្ជាតិម៉ារ៉ុកនឹងបង្ហាញខ្លួនជាផ្លូវការឲ្យក្រុមលោក Lampard នៅរដូវក្ដៅខាងមុខ។

យ៉ាណាមិញ ជុំវិញការផ្ទេរនេះ ជើងចាស់ Van der Meyde យល់ឃើញថា Ziyech សម្រេចចិត្តខុស ព្រោះ Chelsea មិនមែនជាក្រុមកំពូល ដោយលោកបាននិយាយប្រាប់កាសែត VTBL យ៉ាងដូច្នេះថា ៖

  លោក Van der Meyde 
  លោក Van der Meyde 

វាជាពេលវេលាសម្រាប់គាត់ចាកចេញ។ Hakim បានត្រៀមរួចរាល់ហើយ គាត់ត្រូវឆ្ពោះទៅរកជំហានបន្ទាប់។ ក្របខណ្ឌ Eredivise (លីគកំពូលហូឡង់) ជាកន្លែងហ្វឹកហាត់សម្រាប់ Ziyech។ ហើយវាមិនចម្លែកទេ ដែលគាត់ស្វែងរកក្លិបថ្មីនោះ។ ក្នុងនាមជាកីឡាករកំពូលម្នាក់ គាត់ត្រូវតែធ្វើបែបនេះ។ ប៉ុន្តែខ្ញុំគ្រាន់តែមិនរំពឹងថា គាត់ទៅ Chelsea ព្រោះពួកគេមិនមែនជាក្រុមកំពូលទេ ហើយក៏មិនមែនជាក្រុមដែលមានលំនឹងផងដែរ។ ខ្ញុំគិតថា Bayern Munich ឬក្លិបដែលស្ថិតនៅចំណុចប្រហែលនោះ ស័ក្ដិសមនឹងគាត់ជាង។

  លោក Van der Meyde
  កីឡាករ Hakim Ziyech
  កីឡាករ Hakim Ziyech

គួរឲ្យដឹងដែរថា Ziyech បានផ្លាស់ពីក្រុម FC Twente មកចូលរួមជាមួយ Ajax កាលពីឆ្នាំ២០១៦។ គិតមកទល់ពេលនេះគេជួយក្រុមឈ្នះពានរង្វាន់ជាច្រើន រួមមានលីគកំពូលហូឡង់១ដង ពាន Dutch Cup ១ដង និងពាន Dutch Super Cup ១ដង។ មិនត្រឹមតែប៉ុណ្ណោះ កាលពីរដូវកាលមុនគេបានជួយក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ថែមទៀតផង៕

ប្រភពgoal

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T