មន្ត្រីកិច្ចការបរទេសហ្វីលីពីន អនុញ្ញាតឱ្យពលករចំណាកស្រុករបស់ខ្លួនវិលត្រឡប់ទៅធ្វើការនៅហុងកុងនិងម៉ាកាវ​វិញ

//s5.kh1.co/a9/a9d85b5d30bef561ada441237f846847f395125d.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មន្ត្រីកិច្ចការបរទេសនិយាយថា ពលករចំណាកស្រុកហ្វីលីពីន​ ឥឡូវនេះត្រូវបានលើកលែងពីការហាមឃាត់ការធ្វើដំណើរទៅបរទេស

ហ្វីលីពីន៖ មន្ត្រីកិច្ចការបរទេស​ហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារថា ពលករចំណាកស្រុកហ្វីលីពីនដែលជាប់នៅក្នុងប្រទេសដោយសារតែការហាមឃាត់ការធ្វើដំណើរ​​ចេញទៅក្រៅប្រទេស ពេល​នេះអាចធ្វើដំណើរវិលត្រឡប់ទៅធ្វើការនៅហុងកុងនិងម៉ាកាវវិញបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលករចំណាកស្រុកលាបងប្អូននៅអាកាសយានដ្ឋានអន្តរមុនពេលចេញដំណើរ
ពលករចំណាកស្រុកលាបងប្អូននៅអាកាសយានដ្ឋានអន្តរមុនពេលចេញដំណើរ

លោក​ Brigido Dulay ដែលជាអនុរដ្ឋលេខាធិការក្រសួងការបរទេសបាននិយាយថា ពលករចំណាកស្រុកហ្វីលីពីន (OFWs) ឥឡូវនេះត្រូវបានលើកលែងពីការហាមឃាត់ការធ្វើដំណើរទៅបរទេស ប៉ុន្តែ​ត្រូវស្ថិតក្រោមបែបបទនីតិវិធីច្បាប់ជាក់លាក់។

ពលករចំណាកស្រុករៀបចំឯកសារមុនពេលចេញដំណើរ
ពលករចំណាកស្រុករៀបចំឯកសារមុនពេលចេញដំណើរ

គូរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២ខែកុម្ភៈ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ​ ឌូទើតេ បានដាក់បម្រាមការធ្វើដំណើរ​ទៅប្រទេសចិនដីគោកមានដូចជា ហុងកុង និង​ម៉ាកាវ​ ព្រោះខ្លាចការរីករាលដាលនៃវីរុសកូរ៉ូណា។ ​ការហាមឃាត់នេះដែរ បានធ្វើឱ្យអ្នកទេសចរបរទេស​ប្រមាណ ១០០០០នាក់ រួមជាមួយពលករចំណាកស្រុកជាង ១៥.០០០ នាក់មិនអាចធ្វើដំណើរត្រឡប់ទៅហុងកុង និងនិង​ម៉ាកាវ​វិញបាន៕

អ្នកដំណើរជាច្រើននាំគ្នាពាក់ម៉ាស ដើម្បីការពារវីរុសកូរ៉ូណា
អ្នកដំណើរជាច្រើននាំគ្នាពាក់ម៉ាស ដើម្បីការពារវីរុសកូរ៉ូណា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T