អស្ចារ្យណាស់! ដ្រូនបានដើរតួរយ៉ាងសំខាន់ក្នុងការទប់​ស្កាត់​ការរាល​ដាលវីរុស COVID-19 តាមតំបន់​ជនបទនៅចិន

//s5.kh1.co/29/29cf4ad376fd8df2f6c73274dc04876091c0ed60.jpg
បច្ចេកវិទ្យា

 ១៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសចិន៖ នៅថ្ងៃទី ១៨  ខែកុម្ភៈនេះ អ្នកភូមិនៅ Huozhuangzi ភាគខាងជើង ទីក្រុងធានជីន (Tianjin) នៃប្រទេសចិនបានស៊ាំនឹងសំឡេង“ អ៊ូអរ” នៃយន្តហោះគ្មានមនុស្សបើក(ដ្រូន)ដែលតែងតែបាញ់ថ្នាំសម្លាប់មេរោគនៅតាមតំបន់សាធារណៈនាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Huo Junxin ប្រធានក្រុមហ៊ុនគ្រឿងម៉ាស៊ីនកសិកម្មស៊ី Xinshunyue បាននិយាយថា សម្លេងនេះមិនមែនជាការរំខាននោះទេ ព្រោះការងារនេះអាចត្រូវបានបញ្ចប់ក្នុងរយៈពេលមួយម៉ោង។

លោកបន្តថាយន្តហោះគ្មានមនុស្សបើក(ដ្រូន) ទាំង២ គ្រឿងសម្រាប់បាញ់ថ្នាំសំលាប់សត្វល្អិតលើស្រូវ និងចំការពោតតែប៉ុណ្ណោះ។ តែឥឡូវនេះពួកគេត្រូវបានគេប្រើដើម្បីបាញ់សារធាតុសម្លាប់មេរោគ ឬបាក់តេរីនៅតាមដងផ្លូវ សាលារៀន សួនច្បារ និងកន្លែងសាធារណៈផ្សេងទៀត។

https://s5.kh1.co/__image/w=304,h=166,q=100/f3/f38744a6c038076748133ba11258dcaac38836a4.jpg

លោក Huo Junxin បាននិយាយថា លោកគ្រាន់តែត្រូវការកំណត់ប៉ារ៉ាម៉ែត្រនៃការហោះហើរដូចជាកម្ពស់ និងជួរមុនពេលមើលដ្រូនហោះហើរសម្រាប់ការងារ។  លោកបានបន្ថែមថា“ វាជួយសន្សំកម្លាំងមនុស្សបានច្រើន និងអាចជួយមនុស្សឲ្យជៀសផុតពីការឆ្លងវីរុសទៀតផង” ។

https://s5.kh1.co/__image/w=650,h=434,q=100/29/29cf4ad376fd8df2f6c73274dc04876091c0ed60.jpg

ដៃគូសហការរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារបង្ការ និងទប់ស្កាត់ការរាតត្បាតនៅតាមតំបន់ជនបទរបស់ប្រទេសចិន ដោយដាក់បញ្ចូលឧបករណ៍កសិកម្មដូចជាដ្រូន និងត្រាក់ទ័រសម្រាប់ការងារកម្ចាត់មេរោគនៅតាមភូមិនិងទីប្រជុំជន។

លេខាគណៈកម្មាធិការបក្សនៃគណៈកម្មាធិការកសិកម្ម និងជនបទស្រុក Tianjin Beichen បានមានប្រសាសន៍ថា“ ការធ្វើការជាមួយគ្រឿងម៉ាស៊ីននិងឧបករណ៍កសិកម្មឆ្លុះបញ្ចាំងពីប្រាជ្ញារបស់កសិករ និងបង្កើនប្រសិទ្ធភាពការងារ” ៕

https://s5.kh1.co/__image/w=263,h=158,q=100/1b/1b1613091025141d43239476ac34d38436ae7826.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T