ពលរដ្ឋភ័យមិនស្ទើរ! អណ្តាតភ្លើងបំពង់ហ្គាស​កម្ពស់​ជាង ៤៥ ម៉ែត្របាន​ផ្ទុះឡើង​នៅរដ្ឋTexas

//s5.kh1.co/1e/1e009fa53a0ad26809c24d3e734a1dec22eede77.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រីអគ្គីភ័យ និងសង្គ្រោះបានមកដល់កន្លែងកើតហេតុនៃការផ្ទុះខ្សែ​បំពង់ហ្គាស​នៅរដ្ឋតិចសាស់ ដែលបានបាញ់អណ្តាតភ្លើងកម្ពស់ជាង ៤៥ ម៉ែត្រឡើងលើនៅព្រឹកថ្ងៃចន្ទ នេះបើតាម​សម្តីរបស់អនុប្រធានការិយាល័យផ្នែកអគ្គីភ័យសង្កាត់ Corpus Christi គឺលោក Richie Quintero។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការផ្ទុះ ៣០ នាទី ភ្លើងត្រូវបានគេពន្លត់ទាំងស្រុង និងគម្របបំពង់ហ្គាសត្រូវបានគេលើកចេញដើម្បីផ្លាស់ប្តូរ។ ជាសំណាងល្អ មិនមានអ្នករងរបួសទេ ហើយមូលហេតុនៃការផ្ទុះនេះកំពុងស្ថិតក្នុងការស៉ើបអង្គេត ដោយនៅមិន​ទាន់​ច្បាស់ថា ខ្សែបំពង់ហ្គាសនេះជារបស់ក្រុមហ៊ុនណាដែរ។

លើសពីនេះទៅទៀត ប៉ូលីសបានបិទច្រកប្រសព្វលេខ ៣៧ និងបានណែនាំអោយប្រជាជនក្នុងតំបន់ ស្វែងរក​កន្លែងជ្រក អោយចៀសផុតពីកម្អែរហ្គាសដែលផ្ទុះផងដែរ៕

https://s5.kh1.co/__image/w=650,h=367,q=100/e7/e7e31faa6115886bc078a9ca5987a1b89bc186d5.jpg
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T