ផ្ទះជាង ១០០០ ខ្នងអាចរងការ​ប៉ះពាល់ដោយទឹកជំនន់នៅរដ្ឋ Mississippi

//s5.kh1.co/64/64e59d03e9e3f87a1357aab65965c99cdc8fe3b6.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ ក្រោមឥទ្ធិពលនៃភ្លៀងធ្លាក់យ៉ាងខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា ទន្លេឈ្មោះ Pearl របស់រដ្ឋ Mississippi បានឡើងដល់កម្រិតកំពូលនៅថ្ងៃចន្ទ នឹងអាចស្រកទៅវិញនៅក្នុងសប្តាហ៍នេះ​ ប៉ុន្តែជំនន់ក្នុងរដ្ឋនេះ និងរដ្ឋ Tennessee បានប៉ះពាល់ដល់ផ្ទះសំបែងជាច្រើន នេះបើតាមសម្តីរបស់អ្នកព្យាករណ៍អាកាសធាតុជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្លេនេះមានកម្ពស់ ១១,២២ ម៉ែត្រ នៅពេលដែលវាដល់កម្រិតនៅថ្ងៃចន្ទ ដែលនេះជាកំណត់ត្រាខ្ពស់បំផុតទីបី ដោយលំដាប់ទី ២​ នៅថ្ងៃទី ៥ ខែឧសភាឆ្នាំ ១៩៨៣ មានកម្ពស់ ១២,១ម៉ែត្រ និងលំដាប់ទី ១ មានកម្ពស់ ១៣,១៧  ម៉ែត្រ។

ផ្ទះរាប់រយត្រូវបានប៉ះពាល់ និងចំនួននេះអាចនឹងកើនឡើងដល់ ១០០០ ខ្នងឯណោះ បើតាមសម្តីរបស់នាយកប្រតិបត្តិរបស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ​ គឺលោក Gregory S.Michel នៅឯសន្និសិទសារព័ត៌មានមួយ៕

https://s5.kh1.co/__image/w=650,h=434,q=100/9a/9a82717437fe4de5a87b212d02c525ca95f20153.jpg
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T