ហេតុតែខ្លាចដាច់ស្ដុក បុរសចិនបីនាក់ ប្លន់យកក្រដាសបង្គន់៦០០ដុំពីផ្សារទំនើប

//s5.kh1.co/2f/2f2b02b771e62a68ecfa75a19351b22031b6c71e.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសបីនាក់ធ្វើសកម្មភាពប្លន់យកក្រដាសបង្គន់

ចិន៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញនេះ មានករណីប្លន់យកក្រដាសបង្គន់ចំនួន៦០០ដុំពីផ្សារទំនើបមួយកន្លែងស្ថិតនៅតំបន់ Mong Kok ក្នុងទីក្រុងហុងកុង ខណៈទំនិញនេះលក់ដាច់គ្មានសល់ស្ទើរគ្រប់ហាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ប៉ូលិសម្នាក់បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃកើតហេតុ អ្នកដឹកជញ្ជូនទំនិញម្នាក់ ត្រូវបានជនសង្ស័យបីនាក់ពាក់ម៉ាស់ជិតឈឹង ទាញកាំបិតចេញមកគំរាមសម្លាប់ និងប្លន់យកក្រដាសបង្គន់៦០០ដុំ ដែលមានតម្លៃស្មើនឹងទឹកប្រាក់ជាង១,០០០ដុល្លារហុងកុង (ប្រមាណ១៣០ដុល្លារអាមេរិក)។ យ៉ាងណាមិញ ប៉ូលិសបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ហើយក៏កំពុងតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឲ្យមកទទួលទោសទាល់តែបានផងដែរ។

គួរឲ្យដឹងដែរថា ខណៈវីរុស Covid-19 នៅតែបន្ដការរាលដាលក្នុងប្រទេសចិន ប្រជាជនជាច្រើនបាននាំគ្នាសម្រុកទៅទិញក្រដាសបង្គន់ ទឹកលាងដៃ ហ្ហូបអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតស្ដុកទុកក្នុងផ្ទះរៀងៗខ្លួន ដែលបណ្ដាលឲ្យក្នុងហាងទំនិញនាៗ នាំចូលទំនិញយកមកលក់មិនទាន់ឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T