សាហាវណាស់លោកព្រះ! មួយកែងគាស់របស់ ឡៅ ចន្រ្ទា កីឡាករថៃដេកស្អាតតែម្ដងនៅគៀនរេញ (មានវីដេអូ)

//s5.kh1.co/9b/9b5fe5031d099b6edba55f8b9e221fd1b7d310f9.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឡៅ ចន្រ្ទា ផ្ដួលកីឡាករថៃ ភិចអារុណ ឲ្យសន្លប់ត្រឹមទឹកទី៤ ដោយប្រើកែងគាស់ នៅសង្វៀនអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យកន្លងទៅ សិស្សគុនឆ្នើមប្រចាំក្លិបឆ័ត្រយោងពិសេស៩១១ កីឡាករ ឡៅ ចន្រ្ទា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ភិចអារុណ ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករកម្ពុជា ឡៅ ចន្រ្ទា ឈ្នះការប្រកួត
កីឡាករកម្ពុជា ឡៅ ចន្រ្ទា ឈ្នះការប្រកួត

គោះជួងចាប់ផ្ដើមការប្រកួតភ្លាម ទាំងកីឡាករកម្ពុជា ឡៅ ចន្រ្ទា និងកីឡាករថៃ ភិចអារុណ បានសម្រុកគ្នាខ្លាំងៗតែម្ដង មិនបានស្ទាបស្ទង់គ្នាអ្វីនោះទេ ដោយបានចេញអាវុធ និងផ្លែធ្ងន់ៗមិនថាម៉ាត់ ទាត់ ឬកែង ជាពិសេសគឺការប្រើជង្គង់។

យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់ទឹកទី៤ នាយសង្ហារគុនខ្មែរបានប្រើក្បាច់ប្រចាំត្រកូលគឺកែងគាស់វាយចូលពេញធ្វើឲ្យ ភិចអារុណ ដួលក្រោកមិនរួច និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង៕

ចង់ឃើញថា កែងគាស់របស់ ឡៅ ចន្រ្ទា ផ្ដួលកីឡាករថៃ យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T