ទាំងនេះជាល្បិចថែសម្រស់ដ៏សាមញ្ញ របស់តារាកូរ៉េល្បីៗ ដែលអ្នកមិនធ្លាប់ដឹង

//s5.kh1.co/57/57786eaa594e806d51b10bffc1de7cc9da3918c2.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រិយមិត្តធ្លាប់ឆ្ងល់ទេ​ តើតារាកូរ៉េល្បីៗ ពួកគេញ៉ាំអ្វីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានស្បែកសរលោងស្អាត និងរាងកាយស៊ិចស៊ី គួរឲ្យទាក់ទាញបែបនេះ?

កូរ៉េខាងត្បូង ៖ ប្រិយមិត្តធ្លាប់ឆ្ងល់ទេ​ តើតារាកូរ៉េល្បីៗ ពួកគេញ៉ាំអ្វីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានស្បែកសរលោងស្អាត និងរាងកាយស៊ិចស៊ី គួរឲ្យទាក់ទាញបែបនេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើលោកនេះ គ្មានអាថ៌កំបាំងនោះទេ តាមពិតទៅ តារាល្បីៗទាំងនេះ តែងតែបង្ហើបប្រាប់អ្នកគាំទ្រជារឿយៗ នូវប្រភេទម្ហូបអាហារដែលពួកគេចូលចិត្ត រួមទាំងគ្រឿងសម្អាងធម្មជាតិ ដែលពួកគេតែងតែប្រើជាប្រចាំ។ ហើយរបស់ទាំងអស់នោះហើយ ជាអាថ៌កំបាំងដែលធ្វើឲ្យពួកគេ មានស្បែកសរលោង ជាមួយនិងរាយកាយដ៏ទាក់ទាញបែបនេះ។

ជាការពិតណាស់ ដើម្បីថែរក្សាសម្រស់ និងសុខភាពរាងកាយឲ្យបានល្អ យើងត្រូវតែរៀបចំរបៀបរស់នៅ ឲ្យមានផាសុកភាពជាមុនសិន បន្ទាប់មកត្រូវជ្រើសរើស ប្រើប្រាស់ផលិតផលដែលមានគ្រឿងផ្សំ ក៏ដូចជារូបមន្តពីធម្មជាតិពិតៗ៕

តោះដើម្បីកុំឲ្យខាតពេលយូរ សូមប្រិយមិត្តមកស្គាល់ពីរបៀបដែលតារាល្បីៗ ថែរក្សាសម្រស់របស់ពួកគេ តាមចំណុចតូចៗខាងក្រោម ៖

១. អាថ៌កំបាំងរបស់ V ក្រុម BTS

ហ្វេន Kpop ជំនាន់នេះ មិនអាចថាមិនស្គាល់ BTS បាននោះទេ ព្រោះតែពួកគេជាក្រុមចម្រៀងដែលល្បីបំផុត ក្នុងពេលបច្ចុប្បន្ន។

ក្នុងនោះដែរ V ត្រូវបានគេស្គាល់ថាជាតារាប្រុស មានរូបសម្រស់ស្រស់សង្ហាបំផុត ថែមទាំងជាទីចាប់អារម្មណ៍ដំបូងបំផុត សម្រាប់នារីៗទាំងនេះអាស៊ី និងប៉ែកអឺរ៉ុបផងដែរ។

អាថ៌កំបាំងនៃរាងកាយដ៏ល្អរបស់ V នោះគឺ Japchae អាហារកូរ៉េដែលលោកចូលចិត្តបំផុត។

ដោយសារតែ Japchae ជាមុខម្ហូបដែលផ្សំពីម្សៅដំឡូងផ្អែម រួមមានទាំងបន្លែល្អៗ និងផ្សិតពីធម្មជាតិ។

ម្សៅដំឡូងជ្វា មានជាតិសរសៃខ្ពស់ មានជាតិខ្លាញ់និងកាឡូរីទាប ធ្វើឲ្យការបរិភោគអាហារទាំងនេះ ក្លាយទៅជាការថែរក្សារាងកាយបានយ៉ាងល្អ។

V
V

២. អាថ៌កំបាំងរបស់ J-Hope (BTS) និង Rosé (BlackPink)

មិនត្រឹមតែជាមុខម្ហូបនិមិត្តរូប សម្រាប់ប្រទេសកូរ៉េប៉ុណ្ណោះទេ គីមឈីក៏មានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព និងប្រព័ន្ធភាពស៊ាំក្នុងរាងកាយមនុស្សផងដែរ។

សារជាតិម៉្យាងពីខ្ទឹម នៅក្នុងមុខម្ហូបមួយនេះ គឺជាប្រភពជីវជាតិដ៏មានតម្លៃ ជួយថែរក្សាសក់ ថែមទាំងការពារស្នាមជ្រីវជ្រួញ នៅលើស្បែកផងដែរ។

គ្មានអ្វីប្លែកនោះទេ នេះហើយជាហេតុផលដែលតារាៗកូរ៉េជាច្រើន ចូលចិត្តញ៉ាំគីមឈី រួមទាំង J-Hope និង Rosé ផងដែរ។

J-Hope
J-Hope
Rosé
Rosé

៣. អាថ៌កំបាំងរបស់ Jeongyeon (TWICE)

Tteokbokki គឺជាមុខម្ហូបមួយមុខទៀត ដែលតំណាងឲ្យវប្បធម៌កូរ៉េ ហើយវាក៏ជាចំណូលចិត្តរបស់ Jeongyeon សមាជិកក្រុម TWICE រួមទាំងតារាៗជាច្រើនទៀតផងដែរ។

Tteokbokki ត្រូវបានផលិតចេញពីម្សៅអង្ករ លាយជាមួយទឹកជ្រលក់ផ្អែម និងហឹរតិចៗ។

ទឹកជ្រលក់ Gochujang នេះ មានផ្ទុកទៅដោយសារធាតុ probiotics ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ពោះវៀន និងសារធាតុ capsaicin ជួយក្នុងការសម្រកទម្ងន់ និងជួយបង្កើនការរំលាយអាហារផងដែរ។

Jeongyeo
Jeongyeo

៤. អាថ៌កំបាំងរបស់ IU

IU ស្ថិតនៅក្នុងបញ្ជីតារាកូរ៉េ ដែលចូលចិត្តញ៉ាំអាហារបែបសុខភាព ដោយក្នុងនោះដែរ នាងបានជ្រើសរើសដំឡូងជ្វា ជាអាហារដែលនាងបរិភោគញឹកញាប់បំផុត។

គួរបញ្ជាក់ផងដែរថា ដំឡូងជ្វាគឺជាអាហារដែលតារាម៉ូដែល ជាច្រើននៅលើពិភពលោកបានណែនាំ។ ដោយសារតែ វាមានជាតិសរសៃច្រើន មានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម មានទាំងវីតាមីនជំនួយ និងសារធាតុរ៉ែទៀតនោះ ទើបធ្វើឲ្យដំឡូងជ្វា ក្លាយជាអាហារដ៏ល្អបំផុត សម្រាប់សុខភាពពោះវៀន និងការគ្រប់គ្រងទម្ងន់។

IU
IU

៥. អាថ៌កំបាំងរបស់ Yoona

ឈានដល់វ័យ ៣០ឆ្នាំទៅហើយ ប៉ុន្តែសម្រស់របស់ Yoona នៅតែក្មេង ដូចជាពេលនាងទើបតែចាប់ផ្ដើម សម្តែងជាលើកដំបូងយ៉ាងដូច្នោះដែរ។

គន្លឹះថែរក្សាស្បែករបស់តារាស្រី ដែលកើតក្នុងឆ្នាំ ១៩៩០ ម្នាក់នេះ គឺការប្រើគ្រឿងសម្អាងដែលមានគ្រឿងផ្សំមកពី តែបៃតង

សារជាតិ EGCG នៅក្នុងតែបៃតង មានតួនាទីការពារការលើសជាតិខ្លាញ់ ការពារស្បែកពីឥទ្ធិពលបរិស្ថានអវិជ្ជមាន ថែមទាំងជួយពង្រឹងរបាំងការពារស្បែក ពីការបំផ្លាញនៃអាកាសធាតុ និងជាតិពុលទាំងឡាយ។

Yoona
Yoona
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T