Liverpool សម្លឹងឃើញ Key Players ២រូបរបស់ Man City

//s5.kh1.co/21/21129661b46654a9d3778e52c9473e83d7910ec3.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លឹបហង្សក្រហម Liverpool បានពិចារណាលើការនាំយកកីឡាករសំខាន់ ២រូបរបស់ Manchester City គឺកីឡាករ Kevin De Bruyne និង Aymeric Laporte នេះបើតាមការឱ្យដឹងពី Don Balon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kevin De Bruyne និង កីឡាករ Aymeric Laporte
កីឡាករ Kevin De Bruyne និង កីឡាករ Aymeric Laporte

សូមបញ្ជាក់ថា Manchester City ត្រូវបានសហព័ន្ធកីឡាបាលទាត់ទ្វីបអឺរ៉ុប ពិន័យមិនឱ្យចូលរួមប្រកួតពាន់រង្វាន់ទ្វីបអឺរ៉ុប រួមមាន Champion League និង Europa League រយៈពេល ២រដូវកាល ដែលអាចនាំឱ្យកីឡាករល្អៗមួយចំនួនចាកចេញរកក្លឹបដែលអាចប្រកួតប្រជែងក្នុងពាន់រង្វាន់ទ្វីបអឺរ៉ុបបាន និងជំរុញឱ្យ Manchester City អាចនឹងលក់ចេញកីឡាករមួយចំនួន ដើម្បីឱ្យក្លឹបមានសមតុល្យហិរញ្ញវត្ថុផងដែរ។

UEFA ពិន័យ Manchester City មិនឱ្យលេងពាន់រង្វាន់ទ្វីបអឺរ៉ុប ២រដូវកាល<br>
UEFA ពិន័យ Manchester City មិនឱ្យលេងពាន់រង្វាន់ទ្វីបអឺរ៉ុប ២រដូវកាល

ទោះជាយ៉ាងណា ខ្សែប្រយុទ្ធឆ្នើម Raheem Sterling និងគ្រូបង្វឹក លោក Pep Guardiola បានបញ្ជាក់ពីការប្តេជ្ញាចិត្តមិនចោលក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Manchester មួយនេះឡើយ​ ហើយវាហាក់មិនទំនងដែលពួកគេនឹងលក់ចេញកីឡាករសំខាន់ៗរបស់ពួកគេ ជាពិសេសលក់ឱ្យគូប្រជែងរួម Premier League តែម្តង តែយ៉ាងណាក្លឹប Manchester City ក៏មានបំណងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់ UEFA៕

កីឡាករ Raheem Sterling និងគ្រូបង្វឹក លោក Pep Guardiola
កីឡាករ Raheem Sterling និងគ្រូបង្វឹក លោក Pep Guardiola

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T