ស្រីៗខកចិត្តមិនស្ទើរទេ! តារាសម្ដែង Guzbel បង្ហើបពី ទំនាក់ទំងស្នេហា ភេទដូចគ្នា

//s5.kh1.co/ca/caa6d45c12582909ffc54371b020002b86950ad1.jpg
នារី

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែង លោក Guzbel Preerakorn បានបង្ហាញមុខមាត់ គូស្នេហ៍របស់ខ្លួនក្នុងថ្ងៃ valentine's day ដែលជាប្រុសដូចគ្នា ធ្វើឲ្យស្រីៗខកចិត្តមិនស្ទើរទេ។

បារាំង៖ ប្រិយមិត្តដែលនិយមតាមដានរឿងថៃ ប្រាកដជាបានស្គាល់ពី តារាសម្ដែងប្រុសរូបសង្ហា សាច់សខ្ចី លោក Guzbel Peerakorn ជាតារាសម្ដែងប្រុស មានប្រជាប្រិយភាពមួយរូប នៅក្នុងរង្វង់សិល្បៈ របស់ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបលោកជា តារាសម្ដែងប្រុសម្នាក់ ដែលមានហ្វេនៗច្រើនចាំគាំទ្រ និងចូលចិត្តស្រលាញ់រាល់ការសម្ដែងរបស់លោកម្ដងៗ បើទោះបីជា ភាគច្រើនរូបលោក ដើរតួរង ក៏ពិតមែនតែ ស្នាដៃសម្ដែង របស់តារារូបនេះ ពិតជាបានធ្វើឲ្យហ្វេនៗជាច្រើន សរសើរមិនចេះតិចទេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ Guzbel បានធ្វើដំណើរកម្សាន្តមួយ ទៅប្រទេសបារាំង តែអ្វីដែលធ្វើឲ្យមហាជន និង ហ្វេនៗរបស់លោកផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ កាលពីថ្ងៃ ១៤ ខែ កុម្ភៈ ដែលជាទិវាក្ដីស្រលាញ់ រូបលោក បានបង្ហាញមុខមាត់ គូស្នេហ៍ដែលជា បុរសដូចគ្នា។​

ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនស្រឡាំងកាំងគ្រប់គ្នា ព្រមទាំង មានហ្វេនៗជាច្រើន ចូលរួមជូនពរ និង អបអរសាទរ ដល់អ្នកទាំងពីរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn
Guzbel Peerakorn​ និង គូស្នេហ៍
Guzbel Peerakorn​ និង គូស្នេហ៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T