តើគ្រួសាររបស់បុគ្គលិកពេទ្យដែលបានឆ្លងវីរុស ឬស្លាប់ដោយសារ COVID-19 នឹងទទួលបានប្រាក់ប៉ុន្មាន?

//s5.kh1.co/b2/b24122285b48ba6122b7a1ae5195a8a20474101e.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃច័ន្ទម្សិលមិញនេះ នាយកដ្ឋានអង្គភាពនៃ​គណៈកម្មាធិការក្នុងទីក្រុងវូហាន បានប្រកាសពីវិធានការមួយចំនួនដែលខ្លួននឹងធ្វើដើម្បីជួយដល់ក្រុមគ្រួសារនៃបុគ្គលិកពេទ្យដែលបានឆ្លងវីរុស ឬស្លាប់ដោយសារ COVID-19

ចិន៖ យោងតាមសារព័ត៌មាន Shanghai.ist ចុះផ្សាយថា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ នាយកដ្ឋានអង្គភាពនៃ​គណៈកម្មាធិការក្នុងទីក្រុងវូហាន បានប្រកាសពីវិធានការមួយចំនួនដែលខ្លួននឹងធ្វើដើម្បីជួយដល់ក្រុមគ្រួសារនៃបុគ្គលិកពេទ្យដែលបានឆ្លងវីរុស ឬស្លាប់ដោយសារ COVID-19។ វិធានការមួយក្នុងចំណោមវិធានការទាំងនោះគឺ ការបង់ប្រាក់ឲ្យបុគ្គលិកពេទ្យដែលបានឆ្លងវីរុសក្នុងម្នាក់ចំនួន ៣,០០០ យ័ន (៤២៩ ដុល្លារ) ខណៈគ្រូពេទ្យដែលស្លាប់នឹងទទួលបាន ៥,០០០ យ័ន (៧១៦ ដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមគ្រូពេទ្យ
ក្រុមគ្រូពេទ្យ

យ៉ាងណាមិញ ក្រោយបានដឹងពីចំនួនទឹកប្រាក់បណ្ដោះអាសន្ននេះ មានអ្នកលេងអុីនធឺណិតជាច្រើនបានសម្ដែងការមិនពេញចិត្តរបស់ខ្លួននៅលើវេបសាយមួយរបស់ចិន។  ក្នុងចំណោមនោះ មានម្នាក់បានបញ្ចេញមតិ និងចោទជាសំនួរថា៖

គួរអោយសោកស្ដាយណាស់! ទឹកប្រាក់ចំនួនប៉ុននេះមិនសមនោះឡើយ។ តើបាត់លេខសូន្យប៉ុន្មានខ្ទង់មែនទេ? ហើយតើជីវិតរបស់វេជ្ជបណ្ឌិតសព្វថ្ងៃមានតម្លៃត្រឹមតែប្រាក់ ៥,០០០ យ័ន?

ផ្ទុយពីនេះ ក៏មានអ្នកលេងអុីនធឺណិតម្នាក់ទៀតបាននិយាយទាំងអួលដើមករថា៖

វាមិនច្រើនទេ តែវាប្រសើរជាងមិនបានអ្វីសោះ។

សូមបញ្ជាក់ថា កាលពីសហ្ដហ៍មុន ប្រទេសចិនបានបង្ហាញឲ្យដឹងពីចំនួនបុគ្គលិកពេទ្យជាង ១,៧០០ នាក់បានឆ្លងវីរុស និងចំនួន នាក់ទៀតបានស្លាប់ដោយសារវីរុសនេះ ក្នុងនោះរួមមានលោក Li Wenliang ដែលជាវេជ្ជបណ្ឌិតម្នាក់ដែលបានទម្លាយរឿងវីរុសនេះមុនគេផងដែរ៕

លោក Li Wenliang
លោក Li Wenliang
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T