ស្ថានភាព COVID-19 នៅចិនបាន​ស្បើយ​ហើយ! អ្នក​ជំនាញ​របស់WHO-ចិន ចាប់ផ្តើមចុះសួរសុខ​ទុក្ខ​ពលរដ្ឋ​នៅ​តំបន់​ឆ្លង​វីរុស

//s5.kh1.co/c8/c899d3ec4fe34806fc081254e55b4cdc499d1f91.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសចិន៖ មន្រ្តីសុខភាពចិនបានថ្លែងកាលពីថ្ងៃចន្ទថា ក្រុមជំនាញរួមមួយដែលមានអ្នកជំនាញមកពីប្រទេសចិន និងអង្គការសុខភាពពិភពលោកបានចាប់ផ្តើមធ្វើការត្រួតពិនិត្យនៅតំបន់ដែលមានការផ្ទុះវីរុស COVID-19 នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមអ្នកជំនាញគ្រោងនឹងទៅទីក្រុងប៉េកាំង ខេត្តក្វាងទុង និងខេត្តស៊ីឈួនដើម្បីធ្វើអធិការកិច្ច។

https://s5.kh1.co/__image/w=512,h=320,q=100/4a/4a59c377dd2095500f2401e3d6f1ca505a920162.jpg

លោក Mi Feng បាននិយាយថាសន្និសីទមួយត្រូវបានធ្វើឡើងដោយ NHC កាលពីថ្ងៃអាទិត្យដែលមានការចូលរួមពីមនុស្សជិត ៨០ នាក់រួមទាំងសមាជិកក្រុមអ្នកជំនាញរួមគ្នា និងតំណាងមកពីយន្តការទប់ស្កាត់និងត្រួតពិនិត្យរួមគ្នារបស់ក្រុមប្រឹក្សារដ្ឋ។

នៅឯសន្និសីទនេះផងដែរអនុប្រធាន NHC លោក Li Bin បានថ្លែងទៅកាន់អ្នកចូលរួមអំពីវិធានការណ៍បង្ការ និងត្រួតពិនិត្យនៅទូទាំងប្រទេស ដោយប្តេជ្ញាថានឹងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រឈមនៃការរាតត្បាត និងស្វាគមន៍ការផ្តល់យោបល់ពីក្រុមជំនាញ។

https://s5.kh1.co/__image/w=512,h=354,q=100/24/247cf7415d6fe2a85429c6ad0225fe618e39a40f.jpg

អ្នកតំណាងមកពីក្រសួង និងរដ្ឋបាលនៃក្រុមប្រឹក្សារដ្ឋបានណែនាំការងារបង្ការនិងត្រួតពិនិត្យរបស់ពួកគេ។ អ្នកចូលរួមបាននិយាយជាមួយខេត្តហ៊ូប៉ីជាខេត្តដែលរងការវាយប្រហារដោយវីរុស ក្នុងអំឡុងពេលជជែក និងពិភាក្សាគ្នាបានផ្ដោតសំខាន់អំពីស្ថានភាពនៃការរាលដាល ការត្រួតពិនិត្យ និងវិធានការបង្ការនៅតាមសហគមន៍ និងតំបន់ជនបទ ការគ្រប់គ្រងសត្វព្រៃ និងការអភិវឌ្ឍថ្នាំនិងវ៉ាក់សាំង។

https://s5.kh1.co/__image/w=512,h=320,q=100/32/3204729aefacd087b2b695f3d62162d76abccaee.jpg

លោក Mi Feng បានបន្ថែមទៀតថា ក្រុមអ្នកជំនាញរួមគ្នាបានទទួលស្គាល់ពីវិធានការណ៍បង្ការ និងត្រួតពិនិត្យរបស់ចិនក៏ដូចជាការលះបង់របស់បុគ្គលិកពេទ្យចិន។ ក្នុងដំណើរបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទក្រុមអ្នកជំនាញរួមគ្នាបានចុះទៅមជ្ឈមណ្ឌលចិនសម្រាប់ការគ្រប់គ្រង និងការពារជំងឺនៅតាមមន្ទីរពេទ្យ។ មន្ទីរពេទ្យ Beijing Ditan និងសហគមន៍ Anhuali នៅស្រុក Chaoyang បានធ្វើការផ្លាស់ប្តូរបច្ចេកទេសជាមួយមន្រ្តីជំនាញនិងអ្នកជំនាញដែលពាក់ព័ន្ធ។

សមាជិកក្រុមការងារនឹងចាកចេញទៅខេត្តក្វាងទុង (Guangdong) និងខេត្តស៊ីឈួន(Sichuan) នៅថ្ងៃអង្គារនេះ៕

https://s5.kh1.co/__image/w=650,h=463,q=100/4d/4d48b14cc54299fc52a3a8cc14ef64a60a55646f.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T