សូម្បីតែក្រដាសបង្គន់ក៏ដោយ! ក្រុមទំនើង​ហុងកុង​​​តាមប្លន់​យក​ក្រដាស​អនាម័យ​ រាប់រយ​ដុំពីអ្នកដឹកជញ្ជូន

//s5.kh1.co/66/66578c37e57c4a14b03a561109454cc152abf2ac.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចោរប្លន់ប្រដាប់ដោយកាំបិតនៅហុងកុង បានប្លន់យកក្រដាសអនាម័យរាប់រយដុំពីបុរសអ្នកដឹកជញ្ជូនម្នាក់ ​នៅខាង​ក្រៅផ្សារទំនើបមួយនៅសង្កាត់ Mong Kok ដែលក្រដាសទាំងនោះមានតម្លៃសរុបប្រហែល ១៣០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសបានចាប់ខ្លួនបុរសពីរនាក់ និងរកឃើញក្រដាសអនាម័យមួយចំនួនផងដែរ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ក្រដាសជាង ៦០០ ដុំដែលមានតម្លៃប្រហែល ២១៨ ដុល្លារ ត្រូវបាន​គេលួចជា​បន្តបន្ទាប់កន្លងមក។

ក្រៅពីនេះ ហាងទំនិញផ្សេងៗកំពុងតែជួបប្រទះការដាច់ស្តុក កំឡុងពេលការរាតត្បាតនៃ Covid-19។ មិនត្រឹមតែក្រដាសអនាម័យនោះទេ ម៉ាស់ ទឹកលាងដៃ និងរបស់អនាម័យផ្សេងទៀតក៏កំពុង​ប្រឈមនឹង​ការ​ដាច់ស្តុកផងដែរ។

https://s5.kh1.co/__image/w=650,h=366,q=100/39/390e39521fbd42010c4ed744f4bb28b4079f2716.jpg

សូមបញ្ជាក់ថា ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញ​ផងដែរ​ថា តួលេខ​អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៧៣ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៦ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ជាង​១០ ០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ប្រមាណ​ជាង​១០ ០០០​នាក់​ដូចគ្នា បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន អ្នកស្លាប់​១៨៧០​នាក់​ស្ថិត​ក្នុងប្រទេស​ចិន ដោយ​ភាគច្រើនបំផុត​នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ហើយ​តំបន់​រដ្ឋបាល​ពិសេស​ចិន គឺ​តៃវ៉ាន់ និង​ហុងកុង ក៏មាន​១​ករណី​រៀងៗ​ខ្លួន​ផងដែរ​។ ក្រៅពី​ចិន អ្នកស្លាប់​៣​នាក់​ទៀត​មាននៅ​បារាំង ជប៉ុន និង​ហ្វីលីពីន​៕

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T