ដោយសារជំងឺកូវីដ-១៩ Apple ត្អូញត្អែរ ពីកង្វះខាតទូរសព្ទ iPhone សម្រាប់លក់ជូនអតិថិជន

//s5.kh1.co/50/503543b1fd430cc8d83519d76c7de46377e247da.jpg
បច្ចេកវិទ្យា

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការផលិតនិងលក់ទូរសព្ទ iPhone មានការធ្លាក់ចុះ ដោយសាររោងចក្រដំឡើងក្នុងប្រទេសចិន ត្រូវបានបិទ។

ចិន៖ ក្រុមហ៊ុន Apple បានក្រើនរម្លឹកវិនិយោគិនកាលពីថ្ងៃចន្ទថា ការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មីនេះ កំពុងតែធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន ច្រើនជាងការរំពឹងទុកពីមុន ដោយវាបានជះឥទ្ធិពល ដល់ការផលិតនិងលក់ចំនួនឧបករណ៍ នៅក្នុងប្រទេសចិន។ នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់វិនិយោគិន ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនមិនរំពឹងពីការគ្រប់គ្រងប្រាក់ចំណូល ដែលបានកំណត់ កាលពីខែមុន សម្រាប់ត្រីមាសខែមីនាខាងមុខនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបានបន្តថា «ការងារកំពុងចាប់ផ្ដើមឡើងវិញ នៅទូទាំងប្រទេស(ចិន) ប៉ុន្តែយើងកំពុងជួបប្រទះ ការវិលត្រឡប់ទៅកាន់ស្ថានភាពដើមវិញ យឺតជាងអ្វីដែលយើងបានរំពឹងទុក»។ រោងចក្រដំឡើងរបស់ Apple ដែលមានមូលដ្ឋាននៅប្រទេសចិន បានទទួលរងសម្ពាធយ៉ាងខ្លាំង ដោយសារការឆ្លងជំងឺកូវីដ-១៩។ ជិតពាក់កណ្ដាលនៃប្រជាជនរបស់ប្រទេសនេះ​ កំពុងរស់នៅក្រោមទម្រង់ នៃការរឹតត្បិតការធ្វើដំណើរ។

ជំងឺកូវីដ-១៩ បានជះឥទ្ធិពល ដល់ការផលិតនិងលក់ទូរសព្ទ iPhone
ជំងឺកូវីដ-១៩ បានជះឥទ្ធិពល ដល់ការផលិតនិងលក់ទូរសព្ទ iPhone

Apple បាននិយាយបន្ថែមថា «សុខភាពនិងសុខុមាលភាពរបស់បុគ្គលិកគ្រប់រូប ដែលបានជួយផលិតឧបករណ៍ទាំងនេះឡើង គឺជាអាទិភាពចម្បងរបស់យើង  ហើយយើងកំពុងធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយអ្នកផ្គត់ផ្គង់និងអ្នកជំនាញសុខភាពសាធារណៈរបស់យើង ខណៈស្ថានភាពគ្រោះថ្នាក់នេះ កំពុងបន្ត»។ កង្វះការផ្គត់ផ្គង់ទូរសព្ទ iPhone ទាំងនេះ នឹងជះឥទ្ធិពលជាបណ្ដោះអាសន្ន ដល់ប្រាក់ចំណូល​ ទូទាំងពិភពលោក។

Apple បានបិទហាងទាំងអស់របស់ខ្លួន ជាបណ្ដោះអាសន្ន នៅប្រទេសចិន។ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងរៀបចំបើកហាងឡើងវិញ ជាបណ្ដើរៗ ខណៈពេលដែលទីតាំងទាំងនោះ បានកាត់បន្ថយម៉ោងធ្វើការ ហើយចរាចរណ៍ក៏មិនសូវមមាញឹកប៉ុន្មានដែរ។ ក្រុមហ៊ុន Apple រំពឹងទុកថា ការរអាក់រអួលអាជីវកម្ម នឹងមានលក្ខណៈបណ្ដោះអាសន្ន។ ជាទូទៅ ការលក់ទូរសព្ទ iPhone កំពុងកើនឡើង ដែលអាចឡើងបានជិត៨ភាគរយ ដល់៥៦ប៊ីលានដុល្លារ ក្នុងរយៈពេល៣ខែចុងក្រោយ នៃឆ្នាំ២០១៩៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T