ដាប់ប៊ែលយូប៊ី ហ្វាយនែន និង អ៊ូរី ហ្វាយនែន បានគួបបញ្ចូលគ្នាដោយជោគជ័យ ទៅជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើមួយ ដែលកាន់តែធំ និងរឹងមាំ!

//s5.kh1.co/ad/ad5eb741f19aed8361133a2821f5af7f4708fa57.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនរហូតដល់ 136 សាខា ទូទាំងប្រទេសកម្ពុជា និងបង្កើនទ្រព្យសកម្មរហូតដល់ 496 លានដុល្លារអាមេរិក ជាមួយនឹងផលប័ត្រឥណទានសរុប 437 លានដុល្លារអាមេរិក។

រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បានគួបបញ្ចូលគ្នាដោយជោគជ័យ ជា​គ្រឹះស្ថានហិរញ្ញវត្ថុតែមួយក្រោមឈ្មោះ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក” និងបានទទួលការអនុម័តពីធនាគារជាតិ​នៃកម្ពុជា និង​ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ការគួបបញ្ចូលនេះ គឺជាជំហានយក្សមួយទៀតសម្រាប់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងការធ្វើឲ្យខ្លួនកាន់តែធំទូលាយ និងរឹងមាំដោយមានភាគទុនិកជា ធនាគារ អ៊ូរី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅប្រទេសកូរ៉េ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក
  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានដាក់រួមបញ្ចូលផលិតផល និងសេវាហិរញ្ញវត្ថុផ្សេងៗរួមមាន សេវាប្រាក់បញ្ញើ-សន្សំ ប្រាក់កម្ចី ​​​​សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់។ គណនីទាំងអស់​របស់​អតិថិជន​របស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយ​​នែន នឹងត្រូវផ្ទេរទៅកាន់​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ​ដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយរក្សាបញ្ញត្តិ​ និង​លក្ខខណ្ឌ​ដូចមុនដដែល។

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា៖

“ការគួបបញ្ចូលគ្នារវាង ដាប់ប៊ែលយូប៊ី ហ្វាយនែន និង អ៊ូរី ហ្វាយ​​នែន នាំមកនូវទស្សនវិស័យវិជ្ជមានដល់បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់​ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ ដែលនឹងបន្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។ យើងនឹងបន្តធ្វើឲ្យសេវាបម្រើអតិថិជនកាន់តែមានភាពប្រសើរឡើង និងពាំនាំមកនូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលងាយស្រួលជាមួយនឹងសេវាហិរញ្ញវត្ថុឌីជីថល ភាពឆ្នៃប្រឌិតខ្ពស់លើផលិតផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងបែបបទរស់នៅបែបស៊ីវិល័យ​របស់អតិថិជននាសម័យដ៏ទំនើបនេះ​”។

ប្រសាសន៍របស់លោក គីម ស៊ុនឃ្យូ 

លោកបានបន្តទៀតថា៖

“ដំណើរការនៃការគួបបញ្ចូលដ៏ជោគជ័យនេះ មិនអាចសំរេចទៅបានដោយគ្មានការខិតខំប្រឹងប្រែងយ៉ាងមោះមុតពីគណៈគ្រប់គ្រង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្រុមការងារធនាគារ អ៊ូរី ដែលជាភាគទុនិករបស់យើង រួមជាមួយនឹងការគាំទ្រដ៏សំខាន់ពីធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរ អតិថិជន ដៃគូ និងភាគីជាប់ពាក់ព័ន្ធផ្សេងៗ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះអតិថិជនរបស់យើងទាំងពីរស្ថាប័ន ដែលបាន និងបន្តប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុរបស់យើង។ នាពេលអនាគតដ៏ខ្លីខាងមុខ​នេះ យើងនឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលរីកចម្រើនជាមួយប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលថ្មីៗដូចជា កម្ចីសម្រាប់និយោជិកក្នុងជួររដ្ឋាភិបាល និងការបង្កើតកម្មវិធីសង្គមផ្សេងៗជា​បន្តបន្ទាប់”។

  ប្រសាសន៍របស់លោក គីម ស៊ុនឃ្យូ

លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការ​របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា៖

“​​​​នេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន បន្ទាប់ពីការលក់ភាគហ៊ុនរបស់គ្រឹះស្ថានទៅឲ្យធនាគារ អ៊ូរី ក្នុងឆ្នាំ2018 ហើយឥឡូវនេះត្រូវបានគួបបញ្ជូលជាមួយ អ៊ូរី ហ្វាយ​​នែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ឆ្នើមមួយនៅកម្ពុជា។ យើងបានបញ្ចប់ដំណើរការនៃការគួបបញ្ចូលនេះប្រកបដោយភាពរលូន និងគ្រប់ជ្រុងជ្រោយដោយយើងបានផ្តោតសំខាន់លើដំណើរការនេះ ខណៈពេលដែលយើងបានរក្សានូវសេវាបម្រើអតិថិជនដ៏ល្អបំផុតជូនដល់អតិថិជននៃគ្រឹះស្ថានទាំងពីរ”។

ប្រសាសន៍របស់លោកស្រី តុប សុក្រសម្ភារ

ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងបន្តបម្រើសេវាហិរញ្ញវត្ថុដល់កម្ពុជាទូទាំង 25 ខេត្ត-ក្រុង តាមរយៈសាខាទាំង 136​ របស់ខ្លួន ដោយផ្តល់ជូន​ផលិតផល និងសេវាហិរញ្ញវត្ថុដើម្បីបំពេញតម្រូវការរបស់អតិថិជនជាមួយនឹងការប្រកាន់ភ្ជាប់ទៅនឹងបេសកកម្មរបស់ខ្លួន “ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេ ដែលផ្តល់នូវសក្តានុពលសេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជារីកចម្រើន”

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 087 27 55 55, អ៉ីម៉ែល៖ [email protected]​ ឬ ការិយាល័យ​​កណ្តាលរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្ទះលេខ 398 ផ្លូវមុនីវង្ស សង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង ភ្នំពេញ ឬចូលទៅកាន់គេហទំព័រ www.wbfinance.com.kh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T