ស៊យម៉្លេះ! សុគន្ធ ថេរ៉ាយុ ទើបទិញឡានជាង១០ម៉ឺនដុល្លារ បានប៉ុន្មានថ្ងៃ ត្រូវPass App បុកកៅឆាយបាត់! (មានវីដេអូ)

//s5.kh1.co/78/78ff0f177681c26561f94dd51e3ad476ca6c384a.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាៗក៏ក្តៅចិត្តដែរ រថយន្តទំនើបខំចំណាយលុយទិញជិះរាប់ម៉ឺនដុល្លារ មិនបានប៉ុន្មានថ្ងៃផង បែរជាត្រូវបងៗ Pass App ជិះកៀរកៅឆាយតែម្តង។

ភ្នំពេញ៖  កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងប្រុសប្រចាំផលិតកម្ម Town សុគន្ធ ថេរ៉ាយុ ទើបតែប្តូររថយន្តស៊េរីទំនើបថ្មីមួយគ្រឿងទៀតហើយ ដែលជាប្រភេទរថយន្តម៉ាក lexus 570 ពណ៌ស តម្លៃជាង១០ម៉ឺនដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ខណៈទិញរថយន្តថ្មីនេះមិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែកាលពីម្សិលមិញនេះ លោក សុគន្ធ ថេរ៉ាយុ ក៏បានជួបរឿងដ៏សែនហួសចិត្តមួយ និយាយលែងចេញ ក្រោយពីត្រូវតុកៗ Pass App មួយ ជិះកៀររថយន្តរបស់លោក ហើយគេចខ្លួនទៅបាត់ ដោយមិនបានទទួលសំណងអ្វីបន្តិចឡើយ។

នេះបើយោងតាមការបង្ហោះរបស់ លោក សុគន្ធ ថេរ៉ាយុ បានសរសេរថា៖

ខ្ញុំអត់ដឹងនិយាយយ៉ាងម៉េច ជាមួយអ្នកបើកតុកៗអស់ហ្នឹងទេ​ អាងអីលើកដៃសំពះសុំទោស​ ឡានខ្ញុំពីរបីគ្រឿងហើយលោកបងតុៗកៅឆាយរហូត ឆ្ងល់បើកបរគ្មានយកគ្រាប់ភ្នែកមើលឆ្វេង​ ស្តាំ​ មើលក្រោយខ្លះទេហី ឡានគេថ្លៃៗណាស់មិនមែនទិញមកជិះហើយ អោយអ្នកឯងបើកប៉ះហើយ ចេះតែលើកដៃសំពះសុំទោសនោះទេ។

សារសុគន្ធ ថេរ៉ាយុ 

គួរឲ្យដឹងថា កន្លងមកលោក សុគន្ធ ថេរ៉ាយុ ត្រូវបានគេដឹងថា លោកគឺជាតារាចម្រៀងប្រុសមួយរូប ដែលនិយមចូលចិត្តផ្លាស់ប្តូរម៉ូតឡានច្រើនញឹកញាប់ជាងគេ សុទ្ធសឹងតែរថយន្តស៊េរីទំនើបទាំងអស់ ហើយនេះបើតាមសម្តីរបស់លោកលើកឡើងមុននេះ បានឲ្យដឹងថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកត្រូវបានតុកៗបំពាន ពោលគឺជាច្រើនលើកច្រើនសារមកហើយផងដែរ៕

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
ឡានថ្មី ៥៧០ ទើបតែទិញ
ឡានថ្មី ៥៧០ ទើបតែទិញ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
ឡានត្រូវ Pass App កៀរ
សុគន្ធ ថេរ៉ាយុ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T