ព្រោះកូរ៉ូណាធ្វើឲ្យភ្ញៀវមកតិច! ឆ្នាំនេះ ថៃកំពុងពិចារណាបន្ថែម​ថ្ងៃសង្ក្រាន្ត​ឲ្យបាន​៩ថ្ងៃ ​ដើម្បីកៀង​​គរ​ភ្ញៀវទេសចរមកវិញ

//s5.kh1.co/6c/6c8001322bf16f3672ac9ea34fc679b62dc773df.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោកនាយករដ្ឋមន្រ្តីថៃប្រាយុទ្ធកំពុងពិចារណាបន្ថែមការឈប់សម្រាក សម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ថៃ

នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធគ្រោងបន្ថែមការឈប់សម្រាករយៈពេល ៩ ថ្ងៃសម្រាប់​ការប្រារព្ធ​ពិធី​ចូល​ឆ្នាំថ្មី​របស់​ថៃ។ ការផ្តើមគំនិតនេះ កំពុងត្រូវបានពិភាក្សា​ពីមន្ត្រីពាក់ព័ន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកប្រាយុទ្ធ ចានអូចា បានថ្លែងកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលថៃកំពុងពិចារណាថានឹងបន្ថែមថ្ងៃឈប់ចំនួន ២ថ្ងៃ​បន្ថែមទៀត​ក្នុងឱកាសពិធីបុណ្យសង្ក្រាន្តដើម្បីកៀងគរភ្ញៀវទេសចរមកវិញ ខណៈការផ្ទុះនៃវីរុស COVID-19 បានធ្វើអោយភ្ញៀវមកកំសាន្តនៅថៃធ្លាក់ចុះជាខ្លាំង។

គួរបញ្ជាក់ថា កម្មវីធីសង្ក្រាន្តរបស់ថៃកន្លងមកមានរយៈពេល៥ថ្ងៃ​រាប់បញ្ចូលទាំងថ្ងៃសៅរ៍​ និងថ្ងៃអាទិត្យ​សប្តាហ៍​ទី២​ និងប្រារព្ឋឡើង​ចាប់ពីថ្ងៃទី ១៣ឬ១៥ ក្នុងសប្តាហ៍ទី៣ នាខែមេសាជារៀងរាល់ឆ្នាំ។

https://s5.kh1.co/__image/w=650,h=488,q=100/b9/b9b60261baaf1fbdf7d4cd30a2cff4f29feeb3e6.jpg

លោកឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak បានផ្តើមគំនិតទាក់ទងនឹងការបន្ថែមថ្ងៃសង្ក្រាន្តនៅឆ្នាំនេះ ដោយបន្ថែមថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រដែលនឹងធ្វើអោយកម្មវីធីប្រពៃណីមួយនេះ​ មានថ្ងៃឈប់សម្រាក​រហូត​៩ ថ្ងៃ (ថ្ងៃទី ១១-១៩ ខែមេសា) ។

លោកបានមានប្រសាសន៍ទៀតថា រយៈពេលវែងបែបនេះនឹងជំរុញឱ្យប្រជាជនកាន់តែ​ច្រើនធ្វើដំណើរ​មកកំសាន្ត ប្រទេសមួយនេះ ​និងចំណាយលុយកាន់តែច្រើនមកលើវីស័យទេសចរណ៍របស់ថៃ​បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង​នៃចំនួនភ្ញៀវទេសចរមកពីប្រទេសចិនដោយសារការផ្ទុះឡើងនៃផ្ទុះនៃវីរុស COVID-19។

https://s5.kh1.co/__image/w=650,h=366,q=100/d5/d5e71dad4fc0315b27b5b592b4bc47fe4e834dd6.jpg

យោងតាមផែនការខាងលើ ការបន្ថែមរយៈពេលពីរថ្ងៃទៅលើថ្ងៃសង្ក្រាននេះ​នឹងត្រូវបានកាត់កងជាមួយ​ និង​ថ្ងៃសំរាក​ផ្សេងទៀតរបស់ឆ្នាំ២០២០នេះផ្ទាល់តែម្តង។ ជាការកត់សម្គាល់ វិស័យទេសចរណ៍របស់ថៃមានចំនួន ២០ ភាគរយនៃGDPសរុបក្នុងស្រុករបស់ប្រទេសនេះ ហើយបង្កើតការងារចំនួន ២ លានកន្លែង៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T